Thursday, July 16, 2026

ជនស៊ីវិលម្នាក់ស្លាប់ និង ៤នាក់របួសក្នុងការវាយប្រហារនៅកាមេរូន

0

ប្រទេសកាមេរូន៖ ប្រភពសន្តិសុខ និងព័ត៌មានក្នុងស្រុកបានឲ្យដឹងកាលពីថ្ងៃអង្គារ ទី១៤ថា ស្ត្រីម្នាក់បានស្លាប់ និងទាហានកាមេរូន ៤នាក់រងរបួសក្នុងការវាយប្រហាររបស់ក្រុមបូកូហារាំទៅលើបុស្តិ៍ត្រួតពិនិត្យនៅក្នុងតំបន់ហ្វាណ័សរបស់ប្រទេសកាមេរូន។

ការវាយប្រហារបានកើតឡើងនៅឯភូមិធួរូ (Tourou) នៅក្នុងតំបន់មូកូឡូ (Mokolo) នៃនាយកដ្ឋានម៉ាយ៉ូ សាណាហ្គា​ (Mayo-Tsanaga) កាលពីយប់ថ្ងៃចន្ទ ទី១៣។​

ប្រភពសន្តិសុខបានប្រាប់អ្នកយកព័ត៌មានថា ទារកម្នាក់ក៏ត្រូវបានគេបាញ់ឲ្យរងរបួសធ្ងន់អំឡុងពេលវាយប្រហារនោះផងដែរ។ តាមសេចក្ដីថ្លែងការណ៍ ក្រុមវាយប្រហារបានដណ្ដើមយកសម្ភារៈយោធាជាច្រើនមុនពេលដកថយចេញពីកន្លែងកើតហេតុ។ ទាហានដែលរងរបួស និងទារកត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីព្យាបាល។

ការវាយប្រហារនេះបានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីកម្លាំងរដ្ឋាភិបាលបានទប់ទល់នឹងការវាយប្រហារមួយទៀតរបស

ក្រុមបូកូហារាំ នៅក្នុងតំបន់ដដែល ដោយបានសម្លាប់សមាជិកក្រុមសកម្មប្រយុទ្ធ ២នាក់ និងបណ្ដាលឲ្យសមាជោកជាច្រើននាក់ផ្សេងទៀតរងរបួល។

ក្រុមភេរវករបូកូហារាំបានបន្តធ្វើសកម្មភាពវាយប្រហារនៅក្នុងតំបន់ហ្វាណ័សនៃប្រទេសកាមេរូនចាប់តាំងពីឆ្នាំ២០១៤ មក ដោយបានបង្កឱ្យមានការបាត់បង់ជីវិតមនុស្សជាច្រើន និងខូចខាតទ្រព្យសម្បត្តិយ៉ាងធ្ងន់ធ្ងរនៅទូទាំងតំបន់៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ២០២៦(ភេរវកម្ម វាយប្រហារ)

 

LEAVE A REPLY

Please enter your comment!
Please enter your name here