Wednesday, July 22, 2026

យោធាអ៊ីស្រាអែលអះថាបានសម្លាប់មេបញ្ជាការអនុសេនាធំរបស់ក្រុមហាម៉ាសនៅខាងត្បូងហ្កាហ្សា

0

អ៊ីស្រាអែល៖ កងទ័ពការពារជាតិអ៊ីស្រាអែល (IDF) និងទីភ្នាក់ងារសន្តិសុខអ៊ីស្រាអែល (ISA) បានអះអាងកាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ថា ពួកគេបានសម្លាប់មេបញ្ជាការអនុសេនាធំរបស់ក្រុមហាម៉ាសនៅក្នុងការវាយប្រហារតាមអាកាសមួយនៅភាគខាងត្បូងតំបន់ហ្កាហ្សា ដោយចោទប្រកាន់គាត់ថាមានពាក់ព័ន្ធនឹងការឃុំឃាំងចំណាប់ខ្មាំងអ៊ីស្រាអែល និងការជួយដល់មេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាស។

ក្នុងសេចក្តីថ្លែងការណ៍រួមគ្នា កងកម្លាំង IDF និង ISA បានឲ្យដឹងថា លោក អាណាស ម៉ាហម៉ោដ អាមេដ ហាមដាំ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសដែលធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៦​​ ខែកក្កដា នៅក្នុងតំបន់ខានយូនីស។

បើតាមសេចក្តីថ្លែងការណ៍បានបញ្ជាក់ថា លោក ហាមដាន (Hamdan) បានជួយការពារមេដឹកនាំជាន់ខ្ពស់របស់ក្រុមហាម៉ាសដែលអ៊ីស្រាអែលចាត់ទុកថា​ ជាអ្នកទទួកខុសត្រូវចំពោះការវាយប្រហារនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៧ ។  លោក ហាមដាន ក៏ត្រូវបានចោទថា បានដើរតួនាទីដ៏សំខាន់  ក្នុងការឃុំឃាំងចំណាប់ខ្មាំងអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា អំឡុងពេលមានជម្លោះ ហើយបានចូលរួមក្នុងដំណើរកាផ្ទេរ និងកដោះលែងចំណាប់ខ្មាំងទាំងនោះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដោះដូរចំណាប់ខ្មាំង។

បន្ថែមពីនេះ សេចក្តីថ្លែងការណ៍បានអះអាងថា លោក ហាមដាន ក៏បានគ្រប់គ្របសកម្មភាពឃោសនារបស់កងពលតូចខាន់យូនីសរបស់ក្រុម​ហាម៉ាស ដែលបានបម្រើការជាជំនួយការជិតស្និទ្ធរបស់មេបញ្ជាការជាន់ខ្ពស់នៅក្នុងផ្នែកយោធារបស់ក្រុមហាម៉ាសអស់រយៈពេលជាច្រើនឆ្នាំ និងបានជួយបណ្តុះបណ្តាលពួកសកម្មប្រយុទ្ធ ព្រមទាំងគាំទ្រការវាយប្រហារជាច្រើនទៅលើទាហានអ៊ីស្រាអែល។ រហូតមកដល់ពេលនេះ ក្រុមហាម៉ាសមិនទាន់ឆ្លើយតបទៅនឹងការអះអាងរបស់អ៊ីស្រាអែលនៅឡើយទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here