ប្រទេសនីហ្សេ៖ ទាហាននីហ្សេយ៉ាងហោចណាស់១៦នាក់ត្រូវបានសម្លាប់ និង២៣នាក់រងរបួសក្នុងការវាយប្រហារដែលកំណត់គោលដៅលើកងកម្លាំងសន្តិសុខនិងការពារជាតិរបស់ប្រទេសនៅក្នុងតំបន់តេរ៉ា (Tera) ភាគនិរតីនៃប្រទេសនីហ្សេ។
ការវាយប្រហារបានកើតឡើងនៅភាគនិរតីនៃតំបន់ទីឡាបឺរ៉ី ជិតព្រំដែនរវាងប្រទេសម៉ាលី និងប៊ូគីណាហ្វាសូ។
របាយការណ៍នេះបានស្រង់ខ្លឹមសារពីសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិនីហ្សេ ដែលនិយាយថា ភេរវករ១៥នាក់ត្រូវបានសម្លាប់ ម៉ូតូ៥គ្រឿងត្រូវបានរឹបអូស និងម៉ូតូ៤គ្រឿងផ្សេងទៀតត្រូវបានបំផ្លាញ។
តាមខ្លឹមសារសេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា “ការឆ្លើយតបយ៉ាងឆាប់រហ័សរបស់កងកម្លាំងសន្តិសុខនិងការពារជាតិដែលមានឧបករណ៍តាមដានពីលើអាកាសផងនោះ បានបង្ខំឱ្យសត្រូវដកថយ។ ការស្វែងរក ការបោសសំអាត និងប្រតិបត្តិការសន្តិសុខកំពុងបន្តនៅក្នុងតំបន់នោះ”៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មវាយប្រហារ)










