ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានបង្ក្រាបការវាយប្រហារភេរវកម្មមួយលើបុស្ត៍ត្រួតពិនិត្យសន្តិសុខ នៅភាគពាយ័ព្យស្រុកវ៉ារីស្ថានខាងត្បូង (South Waziristan) នៃខេត្តខាយប័រផាកថុនវ៉ា ដោយបានសម្លាប់ពួកសកម្មប្រយុទ្ធ៤នាក់។
បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) ដែលជាអង្គភាពព័ត៌មានរបស់កងទ័ពប៉ាគីស្ថានបានឲ្យដឹងកាលពីថ្ងៃសៅរ៍ ទី២៥ ថា ក្រុមភេរវករបានប៉ុនប៉ងសម្រុកចូលបុស្ត៍ត្រួតពិនិត្យសន្តិសុខដោយប្រើរថយន្ដផ្ទុកគ្រឿងផ្ទុះ ប៉ុន្តែកងកម្លាំងសន្តិសុខបានបំផ្លាញរថយន្តនោះនៅខាងក្រៅបរិវេណប៉ុស្តិ៍ ដោយបានទប់ស្កាត់មិនឲ្យមានការខូចខាតណាមួយកើតឡើង។
បើតាមសេចក្តីថ្លែងការណ៍ កងកម្លាំងសន្តិសុខបានសម្លាប់ភេរវករ ៤នាក់ក្នុងអំឡុងពេលវាយប្រហារ ក្នុងនោះមានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ផងដែរ។ ខាងយោធាបានបញ្ជាក់ថា ប្រតិបត្តិការបោសសម្អាតនៅតែកំពុងបន្តដំណើរការ ដើម្បីកម្ចាត់ក្រុមភេរវករដែលអាចនៅសេសសល់ក្នុងតំបន់ ហើយបានអះអាងថា ស្ថាប័នអនុវត្តច្បាប់នឹងបន្តប្រតិបត្តិការប្រឆាំងភេរវកម្មនៅទូទាំងប្រទេស៕
ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ (ភេរវកម្មបង្រ្កាប)










