Saturday, August 8, 2026

ភេរវករ ១២នាក់ស្លាប់ក្នុងប្រតិបត្តិការនៅប៉ាគីស្ថាន

0

ប្រទេសប៉ាគីស្ថាន៖ ខាងយោធាបានឲ្យដឹងថា កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ១២នាក់ ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតចំនួនពីរ នៅភាគនិរតីខេត្តប៉ាឡូជីស្ថាន កាលពីថ្ងៃពុធ ទី០៥ និងថ្ងៃព្រហស្បតិ៍ ទី០៦។ បណ្តាញទំនាក់ទំនងសាធារណៈអន្តរសេវាកម្មហៅកាត់ថា (ISPR) បានឱ្យដឹងថា ក្រុមភេរវករ៦នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការមួយនៅក្នុងស្រុកវ៉ាស្ហូក​( Washuk) កាលពីថ្ងៃពុធ ទី០៥ បន្ទាប់ពីកងកម្លាំងសន្តិសុខរកឃើញសកម្មភាពរបស់ពួកគេ។ ចំណែកភេរវករ ៦នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងការផ្ទុះអាវុធតបតគ្នាជាមួយកងកម្លាំងសន្តិសុខនៅស្រុកម៉ាស្តាំង (Mastung) កាលពីថ្ងៃព្រហស្បតិ៍ ទី០៦។

យោធាប៉ាគីស្ថានបានបន្ថែមថា ទីតាំងលាក់ខ្លួនរបស់ក្រុមភេរវករមួយកន្លែថក៏ត្រូវបានបំផ្លាញ ក្នុងប្រតិបត្តិការនៅស្រុក Mastung ផងដែរ។ ខាងយោធាបានឲ្យដឹងថា ប្រតិបត្តិការទាំងនេះធ្វើឡើងក្រោមយុទ្ធនាការប្រឆាំងភេរវកម្មដែលកំពុងបន្ត ហើយបានបញ្ជាក់ថា កងកម្លាំងសន្តិសុខនឹងបន្តប្រតិបត្តិការប្រឆាំងនឹងអ្វីដែលខ្លួនហៅថា អំពើភេរវកម្មដែលគាំទ្រដោយបរទេស  នៅទូទាំងប្រទេស៕

ប្រភព Xinhua ចុះផ្សាយថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ (ភេរវកម្មបង្ក្រាប)

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here