Friday, August 14, 2026

រដ្ឋសភាតួកគីអនុម័តសេចក្តីព្រាងច្បាប់ “សាមគ្គីភាពជាតិ” ដើម្បី”តួកគីគ្មានភេរវកម្ម”

0

ប្រទេសតួកគី៖ កាលពីថ្ងៃចន្ទ ទី១០ ខែសីហា រដ្ឋសភាតួកគីបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីពង្រឹងសាមគ្គីភាពជាតិ និងសាមគ្គីភាពសង្គមដែលត្រូវបានរៀបចំឡើងជាផ្នែកមួយនៃដំណើរការប្រទេសតួកគីគ្មានភេរវកម្ម នេះបើយោងតាមសចក្ដីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន APA ។ ច្បាប់នេះត្រូវបានអនុម័តបន្ទាប់ពីមានការជជែកដេញដោលក្នុងសភាអស់ប្រមាណជា ១២ម៉ោង ដោយមានសមាជិកសភា ៤៦៨នាក់បោះឆ្នោតគាំទ្រ ៨៨នាក់ប្រឆាំង និង ៦នាក់ទៀតអនុបវាទ។

សេចក្តីព្រាងច្បាប់នេះបានកំណត់នូវនីតិវិធីមួយចំនួនសម្រាប់ ផ្អាកការស៊ើបអង្កេត ការចោទប្រកាន់ ការផ្តន្ទាទោស និងនីតិវិធីដែលពាក់ព័ន្ធផ្សេងៗ បន្ទាប់ពីអាជ្ញាធរបានកំណត់ថា អង្គការភេរវកម្មគណបក្សពលករឃឺដ (PKK/ KCK) ខុសច្បាប់ និងក្រុមដែលពាក់ព័ន្ធត្រូវតែបញ្ចប់សកម្មភាពរបស់ពួកគេ និងប្រគល់អាវុធរបស់ពួកគេ។ គួរបញ្ជាក់ផងដែរថា ច្បាប់នេះគ្របដណ្តប់លើបទល្មើសមួយចំនួនដូចជា ការចូលជាសមាជិក ការជួយ ឬការលើកតម្កើងក្រុមភេរវករ ព្រមទាំងបទល្មើសដែលប្រព្រឹត្តឡើងជាផ្នែកនៃសកម្មភាពរបស់ក្រុម និងបទល្មើសផ្ដល់ហិរញ្ញទានដល់អំពើភេរវកម្ម ដើម្បីគាំទ្រក្រុមភេរវករ៕

ប្រភព APA ចុះផ្សាយថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here