Friday, August 14, 2026

ភេរវករ ៩នាក់ស្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់យោធានីហ្សេរីយ៉ា

0

ប្រទេសនីហ្សេរីយ៉ា៖ កងទ័ពអាកាសនីហ្សេរីយ៉ាបានឲ្យដឹងកាលពីថ្ងៃចន្ទ ទី១០ ខែសីហាថា ភេរវករ ៩នាក់ ក្នុងនោះមានមេបញ្ជាការសំខាន់ម្នាក់ផងដែរត្រូវបានសម្លាប់​ និងភេរ​វករជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់កងទ័ពអាកាសនីហ្សេរីយ៉ាដែលបានកំណត់គោលដៅទៅលើជំរុំរបស់ក្រុមភេរវករថ្នាក់ខេត្តរបស់អាហ្វ្រិកខាងលិច (ISWAP) នៅរដ្ឋប័រណូ ភាគឦសានប្រទេសនីហ្សេរីយ៉ា។

នៅក្នុងសេចក្តីថ្លែងការណ៍ អ្នកនាំពាក្យកងទ័ពអាកាសនីហ្សេរីយ៉ា លោក អេហ៊ីមិន អ៊ីចូដាមី បាននិយាយថា ​ប្រតិបត្តិការមួយដែលបានធ្វើឡើងកាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហា នៅក្នុងតំបន់ព្រៃសាមប៊ីសា (Sambisa Forest) បន្ទាប់ពីបានទទួលព័ត៌មាន​ស៊ើប​ការណ៍ដែក​គួរ​ឱ្យ​ទុក​ចិត្ត​អំពី​សកម្មភាពរបស់​ភេរវករ។ លោកបានបន្ថែមថា តំបន់នោះត្រូវបានគេស្គាល់ថា ជាទីតាំងនៃជំរុំភេរវករដ៏ធំមួយក្នុងចំណោមជំរុំដ៏ធំបំផុតនៅប្រទេសនីហ្សេរីយ៉ា ។

ក្នុងសេចក្តីថ្លែងការណ៍មានខ្លឹមសារថា “បន្ទាប់ពីការកំណត់អត្តសញ្ញាណ និងការបញ្ជាក់ពីគោលដៅ យន្តហោះរបស់កងកម្លាំងអាកាសនីហ្សេរីយ៉ា បានធ្វើការយ៉ាងជាក់លាក់នៅលើទីតាំងនោះ។សេចក្តីថ្លែងការណ៍មានខ្លឹមសារបន្ថែមថា “បន្ទាប់ពីបានកំណត់អត្តសញ្ញាណ និងបញ្ជាក់គោលដៅច្បាស់លាស់ យន្តហោះរបស់កងទ័ពនីហ្សេរីយ៉ា បានធ្វើការវាយយ៉ាងជាក់លាក់ទៅលើទីតាំងនោះ។ ការវាយតម្លៃពីការខូចខាតក្រោយការបាយប្រហារ បានបង្ហាញថា បរិវេណជំរុំត្រូវបានវាយប្រហារយ៉ាងខ្លាំង ហើយភេរវករ ៩នាក់ត្រូវបានបញ្ជាក់ថាស្លាប់ រួមទាំងលោក អាប៊ុ ខាលីដ មូហាចៀរ (Abu Khalid Muhajir) ដែលកងទ័ពបញ្ជាក់ថា ជា “មេបញ្ជាការសំខាន់របស់ក្រុម ISWAP ដែលទទួលបន្ទុកក្នុងការផ្តល់ការណែនាំសន្តិសុខពិសេសសម្រាប់សមាជិកជាន់ខ្ពស់របស់ក្រុមភេរវករ។

បើតាមប្រភពយោធាបានឱ្យដឹងថា ការស្លាប់របស់លោក អាប៊ុ ខាលីដ មូហាចៀរ បានធ្វើក្រុម ISWAP ជួបបរាជ័យដ៏ធំមួយ ដោយសារគាត់ត្រូវបានគេរាយការណ៍ថា គាត់មានចំណេះដឹងយ៉ាងច្បាស់អំពីផ្ផ្លូវ ភូមិសាស្ត្រ និងសកម្មភាពយុទ្ធសាស្ត្រដែលតភ្ជាប់តំបន់មូលដ្ឋានសំខាន់ៗរបស់ក្រុមភេរវករនៅក្នុងព្រៃសាមប៊ីសា និងនៅតាមតំបន់ជុំវិញនោះ។ គួរបញ្ជាក់ផងដែរថា ក្រុម ISWAP បានសហការគ្នាជាមួយក្រុមភេរវករជំនាន់ក្រោយរបស់ពួកគេគឺក្រុមបូកូហារាំ (Boko Haram) ក្នុងការព្យាយាមបង្កើតរដ្ឋអ៊ីស្លាមនៅភាគខាងជើងប្រទេសនីហ្សេរីយ៉ា។ ក្រុមទាំងពីរនេះក៏បានពង្រីកការវាយប្រហាររបស់ពួកគេទៅកាន់ប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ បឹងឆាដ បាស៊ីន (Chad Basin) ផងដែរ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here