ប្រទេសនីហ្សេ៖ រដ្ឋាភិបាលរដ្ឋ ឃេប៊ី បានសន្យាថានឹងជួយដល់គ្រួសារមន្ត្រីប៉ូលិស ១០នាក់ និងអ្នកដ៏ទៃទៀតដែលក្រុមភេរវករបានសម្លាប់នៅក្នុងការវាយឆ្មក់តាមផ្លូវ នៅតំបន់ រ៉ាហ្វីន ម៉ាគូគូ (Rafin Makuku) នៃតំបន់រដ្ឋបាលមូលដ្ឋានសាកាបា (Sakaba) របស់រដ្ឋ។ លោកអភិបាលរដ្ឋ Nasir Idris បានបង្ហើបឱ្យដឹងដូច្នេះ ក្នុងអំឡុងពេលទទួលជួបក្រុមការងារមួយ ដែលត្រូវបានបញ្ជូនមកកាន់រដ្ឋ Kebbi ដោយអគ្គស្នងការនគរបាលជាតិ (IGP) លោក Olatunji Rilwan-Disu។
ក្រុមប្រតិភូនេះដឹកនាំដោយអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកប្រតិបត្តិការ លោក អុម៉ារ ស្ហេស្ហូ ណាដាដា (Umar Shehu-Nadada) ហើយត្រូវបានទទួលស្វាគមន៍នៅវិមានរដ្ឋាភិបាលក្នុងទីក្រុង ប័រនីន ឃេបប៊ី (Birnin Kebbi) កាលពីថ្ងៃអង្គារ ទី១១។ លោក អ៊ីដរ៉ីស (Idris) ដែលបានចូលរួមរំលែកទុក្ខដល់កងកម្លាំងប៉ូលិសនីហ្សេរីយ៉ា (NPF) ចំពោះការបាត់បង់មន្ត្រីនៅក្នុងពេលបំពេញភារកិច្ចរបស់ពួកគេ បានបញ្ជាក់ឱ្យដឹងថា អ្នកស្លាប់ទាំងនោះបានចូលទៅកាន់តំបន់នោះ ដើម្បីជួយដល់កងកម្លាំងសន្តិសុខដ៏ទៃទៀត ក្នុងការទប់ស្កាត់អំពើភេរវកម្ម។
លោកបានមានប្រសានស៍ថា “ខ្ញុំសូមចូលរួមរំលែកទុក្ខដល់ក្រុម IGP និងក្រុម NPF ចំពោះការស្លាប់ភ្លាមៗរបស់មន្ត្រីទាំងនេះ។ វាជាប្រពៃណីរបស់យើងនៅក្នុងរដ្ឋ ឃេប៊ី ក្នុងការជួយដល់ក្រុមគ្រួសាររបស់មន្ត្រីដែលស្លាប់បាត់បង់ជីវិតក្នុងពេលបំពេញកាតព្វកិច្ច“។ លោកក៏បានសន្យាថា “រដ្ឋាភិបាលរដ្ឋ ឃេប៊ី នឹងចួលរួមផ្តល់ជំនួយដល់គ្រួសាររបស់ក្រុមមន្ត្រីទាំងនេះដែលបានលះបង់ជីវិតក្នុងពេលបំពេញកាតព្វកិច្ច”។ មុននេះ អគ្គស្នងការនគបាលជាតិ IGP ដែលតំណាងដោយ DIG ទទួលបន្ទុកប្រតិបត្តិការបានផ្ញើសាររំលែកទុក្ខរបស់ IGP ជូនចំពោះអភិបាលបាល លោក អ៊ីដរ៉ីស ប្រជាជនរដ្ឋ ឃេប៊ី(Kebbi) និងក្រុមគ្រួសាររបស់មន្ត្រីដែលបានស្លាប់ទាំងនោះ៕
ប្រភព pmnewsnigeria ចុះផ្សាយឡើងវិញថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦










