ប្រទេសប៉ាគីស្ថាន៖ កងកម្លាំងសន្តិសុខរបស់ប៉ាគីស្ថានបានសម្លាប់ពួកសកម្មប្រយុទ្ធ៧នាក់ ក្នុងអំឡុងប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបអង្កេតនៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន នេះបើតាមការលើកឡើងរបស់យោធាកាលពីថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៥។ តាមសេចក្តីថ្លែងការបានឲ្យដឹងថា អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) ដែលជាអង្គភាពប្រព័ន្ធផ្សព្វផ្សាយរបស់យោធាប៉ាគីស្ថានបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងនៅក្នុងស្រុកហានហ្កូ នៅថ្ងៃសុក្រ ទី០៧ ខែសីហា បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ពីវត្តមានរបស់ពួកសកម្មប្រយុទ្ធ។
ក្នុងអំឡុងប្រតិបត្តិការពួកសកម្មប្រយុទ្ធបានចូលពួននៅក្នុងវិហារអ៊ីស្លាម ហើយការបាញ់ប្រហារគ្នាបានកើតឡើង ដែលក្នុងពេលនោះពួកសកម្មប្រយុទ្ធ៧នាក់ត្រូវបានសម្លាប់។ យោងតាមសេចក្តីថ្លែងការណ៍ដដែលបានឲ្យដឹងថា មេបញ្ជាការកងទ័ពប៉ាគីស្ថានម្នាក់ក៏ត្រូវបានសម្លាប់ក្នុងពេលបាញ់គ្នានេះផងដែរ។ យោធាបាននិយាយថា អាវុធ និងគ្រាប់រំសេវត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់ទាំងនេះ ហើយពួកគេក៏ត្រូវបានចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធក្នុងសកម្មភាពវាយប្រហារលើកងកម្លាំងសន្តិសុខ ភ្នាក់ងារអនុវត្តច្បាប់ និងជនស៊ីវិលផងដែរ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃឡើងវិញថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦










