Monday, August 31, 2026

ភេរវករ៤៩នាក់ស្លាប់ក្នុងប្រតិបត្តិការរួមគ្នានៅក្នុងប្រទេសប៉ាគីស្ថាន  

0

ប្រទេសប៉ាគីស្ថាន៖ យោធាបាននិយាយនៅថ្ងៃសុក្រ ទី២១​ ឆ្នាំ២០២៦​នេះថា ក្នុងកិច្ចសហការជាមួយប៉ូលិស​ កងកម្លាំងសន្តិសុខប៉ាគីស្ថានបានសម្លាប់ភេរវករ៤៩នាក់ក្នុងប្រតិបត្តិការដែលផ្អែកលើការស៊ើបអង្កេតជាបន្តបន្ទាប់នៅក្នុងប្រទេសក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ អង្គភាពទំនាក់ទំនងសាធារណៈអន្តរសេវា (ISPR) បានឱ្យដឹងថា ភេរវករសរុប១២នាក់ត្រូវបានសម្លាប់នៅស្រុកមួយចំនួនក្នុងខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន រីឯភេរវករចំនួន៣៧នាក់ផ្សេងទៀតត្រូវបានសម្លាប់ក្នុងប្រតិបត្តការចំនួន១០នៅក្នុងខេត្តប៉ាឡូជីស្ថាន ភាគនិរតីប្រទេសប៉ាគីស្ថាន។

ISPR និយាយថា អាវុធ គ្រាប់រំសេវ គ្រឿងផ្ទុះ និងឧបករណ៍បំផ្ទុះកែច្នៃ ឧបករណ៍បញ្ជាបំផ្ទុះពីចម្ងាយ និងម៉ូតូជាច្រើនគ្រឿងត្រូវបានរឹបអូសក្នុងអំឡុងប្រតិបត្តិការទាំងនេះ។ ខ្លឹមសារសេចក្តីថ្លែងការណ៍បានបង្ហាញថា ប្រតិបត្តិការបោសសម្អាតកំពុងបន្តនៅក្នុងតំបន់ដែលរងផលប៉ះពាល់ដើម្បីកម្ចាត់ភេរវករដែលនៅសេសសល់។ យុទ្ធនាការប្រឆាំងភេរវកម្មនឹងបន្តបំផ្លាញបណ្តាញភេរវករ ហើយរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងប្រទេស៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៩

LEAVE A REPLY

Please enter your comment!
Please enter your name here