Monday, August 31, 2026

សហរដ្ឋអាមេរិកដកប្រទេសស៊ីរីចេញពីបញ្ចីប្រទេសគាំទ្រភេរវកម្ម

0

សហរដ្ឋអាមេរិក៖ សហរដ្ឋអាមេរិកកាលពីថ្ងៃទី២៤ ខែសីហា បានដកប្រទេសស៊ីរីចេញពីបញ្ចីប្រទេសដែលគាំទ្រអំពើភេរវកម្មរបស់ខ្លួន ដោយបានលុបចោលការកំណត់ឋានៈដែលមានអាយុកាលរាប់ទសវត្សរ៍ ដែលការកំណត់នោះបាននាំមកនូវការរឹតត្បិតសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ។ ការសម្រេចនេះក៏ជាជំហានមួយទៀតដែលបង្ហាញពីការធ្វើឲ្យទំនាក់ទំនងប្រទេសទាំងពីរកាន់តែប្រសើរឡើង។ ក្រសួងការបរទេសសហរដ្ឋអាមេរិកថែមទាំងបានលុបចោលនូវឈ្មោះដែលពួកគេធ្លាប់បានដាក់ពីមុនមកថាជាក្រុមអាលនូស្រាហ្វ្រាន់(Al-Nusrah Front) ដែលក្រោយមកត្រូវបានគេស្គាល់ថា ជាក្រុមហាយ៉ាត ថាហរៀ អាល ស្ហាម (HTS) ដែលជាអង្គការភេរវកម្មសកលផងដែរ។ ក្រសួងរតនាគារអាមេរិកបានប្រកាសពីការបន្ធូរបន្ថយទណ្ឌកម្មដែលពាក់ព័ន្ធនឹងការសម្រេចនេះ។ “សកម្មភាពថ្ងៃនេះនឹងជួយជំរុញដល់ការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសស៊ីរីដើម្បីលើកកម្ពស់ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ច”  នេះ​បើ​តាម​ប្រសាសន៍របស់លោក ស្កត បេសេន (Scott Bessent) រដ្ឋមន្ត្រីក្រសួង​រតនាគារ​ជាតិអាមេរិក​ថ្លែងនៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​។

ក្រសួងរតនាគារ​អាមេរិកបាន​ឲ្យដឹង​ថា វិធានការទាំង​នេះ​ គឺ​ស្រប​តាម​ការ​សន្យា​របស់​ប្រធានាធិបតី ដូណាល ត្រាំ ក្នុង​ការ​ផ្តល់​ការ​បន្ធូរបន្ថយ​ទណ្ឌកម្ម​ដល់​ប្រទេសស៊ីរី។ ប៉ុន្តែភ្នាក់ងារក្រសួងរតនាគារបានលើកឡើងថា ការដកចេញនូវការរឹតបន្តឹងទៅលើប្រទេសស៊ីរី “មិនបានផ្លាស់ប្តូរឥរិយាបថរបស់រតនាគារទាក់ទងនឹងការប្រឆាំងនឹងអំពើភេរវកម្មសកល និងការប្តេជ្ញាចិត្តរបស់យើងក្នុងការរក្សាតួអង្គអាក្រក់នៅក្នុងប្រទេសស៊ីរីឱ្យរួចផុតពីការទទួលខុសត្រូវនោះទេ”។ គួរំលឹកផងដែរថា ក្រុមហាយ៉ាត ថាហរៀ អាល ស្ហាម (HTS) ធ្លាប់ត្រូវបានគេស្គាល់ថាជាក្រុម អាល នូស្រា ហ្រ្វាន់ និងធ្លាប់ជាសាខារបស់ក្រុមអាល កៃដា​( Al-Qaeda) នៅក្នុងប្រទេសស៊ីរី។ ប៉ុន្តែក្រុមនេះធ្លាប់មានបញ្ហាបែកបាក់ជាមួយក្រុមសកម្មប្រយុទ្ធកាលពីឆ្នាំ២០១៦ និងបានព្យាយាមធ្វើឱ្យវត្តមានរបស់ពួកគេថយភាពឃោឃៅ៕

ប្រភព straitstimes ចុះផ្សាយថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥

LEAVE A REPLY

Please enter your comment!
Please enter your name here