Wednesday, September 2, 2026

ក្រុមហេបូឡាបញ្ជាដ្រូនអត្តឃាត២គ្រឿងចូលមូលដ្ឋានយោធាអ៊ីស្រាអែលនៅលីបង់

0

ប្រទេសអ៊ីស្រាអែល៖ ក្រុមហេបូឡាបានបញ្ជាយន្តហោះគ្មានមនុស្សបើកអត្តឃាតចំនួន២គ្រឿងចូលមូលដ្ឋានទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់កាលពីរំលងអាធ្រាត នេះបើតាមការលើកឡើងរបស់យោធាអ៊ីស្រាអែលនៅថ្ងៃព្រហស្បតិ៍ ទី២៧ ឆ្នាំ២០២៦។

យោធានិយាយថា ទាហានអ៊ីស្រាអែលបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកមួយគ្រឿងនៅក្បែរតំបន់យុទ្ធសាស្ត្រ អាលី អាល់ថាហឺរ រីដ (Ali al-Taher Ridge)​ ចំណែកឯយន្តហោះគ្មានមនុស្សបើកមួយគ្រឿងទៀតគេចផុតពីការបាញ់ទម្លាក់។ មិនមានអ្នករងរបួសត្រូវបានរាយការណ៍នោះទេ។ យោធាបាននិយាយថា កងកម្លាំងខ្លួននឹងបន្តប្រតិបត្តិការប្រឆាំងនឹងក្រុមហេបូឡា នៅក្នុង “តំប​ន់សុវត្ថិភាព” នៅភាគខាងត្បូងប្រទេសលីបង់។

បទឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកកាលពីខែមិថុនាបានកាត់បន្ថយការប្រយុទ្ធគ្នារវាងអ៊ីស្រាអែលនិងក្រុមហេបូឡា ប៉ុន្តែការវាយប្រហាររបស់អ៊ីស្រាអែលទៅលើប្រទេសលីបង់នៅតែបន្ត។ កងទ័ពអ៊ីស្រាអែលនៅតែឈរជើងលើទឹកដីដែលខ្លួនដណ្តើមបានក្នុងពេលធ្វើសង្គ្រាមចុងក្រោយ។ ប្រទេសលីបង់បានទាមទារឲ្យអ៊ីស្រាអែលដកទ័ពចេញ ស្របពេលដែលទីក្រុងវ៉ាស៊ីនតោនក៏បាននិយាយផងដែរថាវត្តមានអចិន្ត្រៃយ៍របស់យោធាអ៊ីស្រាអែលមិនស៊ីសង្វាក់គ្នានឹងការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងកាលពីខែមិថុនានោះទេ៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here