Wednesday, September 2, 2026

ពួកសកម្មប្រយុទ្ធ ២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្ម

0

ប្រទេសប៉ាគីស្ថាន៖ ប៉ូលិសបានឲ្យដឹងកាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ថា ពួកសកម្មប្រយុទ្ធ២នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការដែលមានមូលដ្ឋានលើព័ត៌មានស៊ើបការណ៍នៅខេត្តខាយប័រ ផាកថុនវ៉ា ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។ នាយកដ្ឋានប្រឆាំងភេរវកម្មបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា នាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) បានបើកប្រតិបត្តិការមួយនៅក្បែតំបន់នេគី សាហ៊ីប ហ្សៀរ៉ាត នៅក្នុងស្រុកការ៉ាក បន្ទាប់ពីទទួលបានព័ត៌មានស៊ើបការណ៍សម្ងាត់អំពីវត្តមានរបស់ក្រុមសកម្មប្រយុទ្ធ។

ក្រុមសកម្មប្រយុទ្ធបានបើកការវាយប្រហារលើមន្ត្រីនាយកដ្ឋានប្រឆាំងភេរវកម្ម ដែលបណ្ដាលឱ្យមានការបាញ់គ្នាទៅវិញទៅមក ហើយពួកសកម្មប្រយុទ្ធ ២នាក់ត្រូវបានសម្លាប់ ខណៈបក្ខពួកផ្សេងទៀតរបស់ពួកគេបានរត់គេខ្លួន។ ប្រភពដដែលបានបន្ថែមថា កាំភ្លើងយន្ដធន់តូច ២ដើម គ្រាប់បែកដៃ​ ២គ្រាប់ បង់គ្រាប់កាំភ្លើងចំនួន ៦បង់ និងគ្រាប់រំសេវជាច្រើន ត្រូវបានរឹបអូសពីពួកសកម្មប្រយុទ្ធដែលស្លាប់ទាំងនោះ។ តាមការចោទប្រកាន់ពួកសកម្មប្រយុទ្ធទាំងនេះកំពុងរៀបចំបិទផ្លូវ និងដាក់ឧបករណ៍បំផ្ទុះនៅតាមបណ្តោយផ្លូវនៅក្នុងតំបន់នោះ។ ប្រតិបត្តិការស្វែងរកកំពុងបន្ត ដើម្បីតាមរកក្រុមសកម្មប្រយុទ្ធដែលបានរត់គេចខ្លួន៕

ប្រភព Xinhua ចុះផ្សាយឡើងវិញថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៦

LEAVE A REPLY

Please enter your comment!
Please enter your name here