ប្រទេសអ៊ីរ៉ាក់៖ នាយទាហានម្នាក់ មន្ត្រីប៉ូលិសម្នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្ស៤នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦នៅពេលដែលក្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណមួយក្រុមបានបើកការបាញ់ប្រហារទៅលើក្រុមសន្តិសុខនិងមន្ត្រីសាលាក្រុងនៅភាគខាងត្បូងទីក្រុងបាដាដ នេះបើយោងតាមអាជ្ញាធរសន្តិសុខអ៊ីរ៉ាក់។
ឧបទ្វហេតុនេះបានកើតឡើងនៅក្នុងអំឡុងប្រតិបត្តិការរុះរើសំណង់អាណាធិបតេយ្យខុសច្បាប់ នេះបើតាមខ្លឹមសារសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសន្តិសុខដែលមានទំនាក់ទំនងជាមួយបញ្ជាការប្រតិបត្តិការរួមអ៊ីរ៉ាក់។ កម្លាំងសន្តិសុខបានរាយខ្សែរង្វង់សុវត្ថិភាពបិទតំបន់នោះ និងចាប់ខ្លួនជនសង្ស័យបានម្នាក់។
អ្នករងរបួសរួមមានមន្ត្រីប៉ូលិសសហព័ន្ធម្នាក់ មន្រ្តីប៉ូលិសក្រុង២នាក់ និងមន្ត្រីសាលាក្រុងម្នាក់។ នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក អាលី អាល់ហ្សាយឌី(Ali al-Zaidi) បានបង្ហាញអំពីការសោកស្តាយក្រៀមក្រំចំពោះការបាត់បង់មន្ត្រីទាំង២រូប ដោយលោកបានបញ្ជាក់ថាការវាយប្រហារបែបនេះ“នឹងមិនអាចរារាំងរដ្ឋាភិបាលពីកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តក្នុងការអនុវត្តនីតិរដ្ឋនោះទេ” ។ លោកក៏បានបញ្ជាឲ្យកងកម្លាំងសន្តិសុខបង្កើនប្រតិបត្តិការដើម្បីនាំជនល្មើសមកកាត់ទោសតាមច្បាប់ផងដែរ៕
ប្រភព Xinhua ចុះផ្សាយថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៨









