Wednesday, September 2, 2026

ប្រទេសប៉ូឡូញចាប់ផ្តើមស៊ើបអង្កេតករណីភេរវកម្មបន្ទាប់ពីឆេះរោងចក្រដ្រូន

0

ប្រទេសប៉ូឡូញ៖ រដ្ឋអាជ្ញាប្រទេសប៉ូឡូញបានប្រកាសកាលថ្ងៃទី៣១ ខែសីហា ថា ខ្លួបបានបើកការស៊ើបអង្កេតអំពើករណីរភេរវកម្ម ពាក់ព័ន្ធនឹងអគ្គីភ័យដែលបានឆាបឆេះនៅរោងចក្រផលិតដ្រូនមួយ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាមានខ្លឹមសារថា​ ការឆេះនៅរោងចក្រគ្រឿងអេឡិចត្រូនិច WB នៅកណ្តាលទីក្រុងស្ការហ្ស៊ីស្កូ កាមៀណា បានកើតឡើងដោយមានផែនការទុកជាមុន។

អាជ្ញាធរមិនទាន់បានបញ្ជាក់ថាជនសង្ស័យជានរណានៅឡើយទេ ប៉ុន្តែប្រទេសប៉ូឡូញដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ប្រទេសអ៊ុយក្រែនបានចោទប្រកាន់លើប្រទេសរុស្ស៊ីជាច្រើនលើកពីការប៉ុនប៉ងធ្វើសកម្មភាពបំផ្លិចបំផ្លាញប្រទេសប៉ូឡូញ ចាប់តាំងពីប្រទេសរុស្ស៊ីបានចូលឈ្លានពានលើប្រទេសអ៊ុយក្រែនតាំងពីឆ្នាំ ២០២២ មក។ ក្រុមពន្លត់អគ្គីសភ័យបានចំណាយពេលប្រហែល ២ម៉ោង ដើម្បីពន្លត់ភ្លើងនៅថ្ងៃទី៣១ ខែសីហា។ ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ABW របស់ប្រទេសប៉ូឡូញក៏បានចូលរួមស៊ើបអង្កេតជាមួយប៉ូលិសផងដែរ។

សេចក្តីថ្លែងការណ៍របស់រដ្ឋអាជ្ញាមានខ្លឹមសារបន្ថែមថា ការស៊ើបអង្កេតត្រូវបានចាប់ផ្តើមនៅ«ពាក់ព័ន្ធនឹងការចូលរួមក្នុងសកម្មភាពរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេស ដែលមានគោលដៅប្រឆាំងនឹងសាធារណរដ្ឋប៉ូឡូញ និងបទល្មើសភេរវកម្ម ដែលក្នុងនោះរួមមាន ការបង្កអគ្គីភ័យដោយចេតនានៅក្នុងបរិវេណរោងចក្រគ្រឿងអេឡិចត្រូនិច WB  ដោយប្រើឧបករណ៍ដែលមានសារធាតុងាយឆេះ។ ប្រទេសមួយចំនួននៅអឺរ៉ុបខាងកើតបាននិយាយថា ពួកគេបានក្លាយជាគោលដៅ នៃសកម្មភាពចារកម្ម និងការបំផ្លិចបំផ្លាញ ដែលជាផ្នែកមួយនៃអ្វីដែលពួកគេចាត់ទុកថាជា «សង្គ្រាមកូនកាត់» ដែលពួកគេចោទប្រកាន់ថាបង្កឡើងដោយរុស្ស៊ី៕

ប្រភព straitstimes ចុះផ្សាយថ្ងៃទី០១ ខែកញ្ញា

LEAVE A REPLY

Please enter your comment!
Please enter your name here