ផ្ទុះគ្រាប់បែកជាច្រើនគ្រាប់ និងស្នូរកាំភ្លើងនៅកណ្តាលទីក្រុងហ្សាការតាជិតការិយាល័យទីភ្នាក់ងារអង្គការសហប្រជាជាតិ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ​ មករា ឆ្នាំ ២០១៦

ស្នូផ្ទុះគ្រាប់បែកបន្តបន្ទាប់យ៉ាងហោចណាស់ ៦ដងនៅកណ្តាលទីក្រុងរដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ីក្នុងការវាយប្រហារភេរវកម្មមួយដែលពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកអត្តឃាត។ សាក្សីបានរៀបរាប់ពីមនុស្សស្លាប់និងរបួស ភាពវឹកវរ និងការបាញ់តបតររវាងក្រុមភេរវករនិងប៉ូលីស។ យ៉ាងហោចណាស់មានមនុស្ស ៤នាក់ដែលអះអាងថាបានស្លាប់នៅក្នុងការវាយប្រហារនេះ។ គណនី Twitter ផ្លូវការរបស់ប៉ូលីសក្រុងហ្សាការតាបានអោយដឹងថាគ្រាប់បែកបានផ្ទុះឡើងនៅខាងមុខផ្សារទំនើបមួយដែលមានឈ្មោះថា Sarinah។ ប៉ូលិសនិយាយថាក្រុមវាយប្រហារធ្វើដំណើរដោយម៉ូតូ និងបើកការវាយប្រហារដោយគប់គ្រាប់បែកដៃ។ យោងតាមរបាយការណ៍ដែលដកស្រង់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្រុមវាយប្រហារមានសមាជិកពី ១០ ទៅ ១៤នាក់។ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់ស្លាប់ ក្នុងនោះរួមមានមន្រ្តីប៉ូលិសក្នុងទីក្រុងហ្សាការតាផងដែរ  ប៉ូលីសបន្ថែមទៀតថាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS អាចនៅពីក្រោយការបំផ្ទុះគ្រាប់បែកសម្លាប់មនុស្សនេះ។ អ្នកនាំពាក្យប៉ូលីស Anton Charliyan និយាយថាយើងបានទទួលការគំរាមមួយពីក្រុមរដ្ឋអ៊ីស្លាម IS ដែលថាប្រទេសឥណ្ឌូនេស៊ីនឹងស្ថិតនៅក្នុងការយកចិត្តទុកដាក់របស់ក្រុមនេះ។ សាក្សីផ្ទាល់ភ្នែកបានរាយការណ៍ថាការបាញ់តបតររវាងក្រុមភេរវករនិងប៉ូលីស និងការផ្ទុះជាច្រើនគ្រាប់ត្រូវបានបន្លឺឡើងខណៈដែលមានសាកសពយ៉ាងហោចណាស់ ៣នាក់ត្រូវបានឃើញដេកនៅលើដី។ គួរបញ្ជាក់ផងដែរថាបើយោងតាមអាជ្ញាធរមូលដ្ឋានមានមន្ត្រីប៉ូលិសម្នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំង ៤នាក់នេះ។

Jakata 14-01-16Jakata 14-01-16_1Jakata 14-01-16_2