មានការវាយប្រហារបំផ្ទុះទីស្នាក់ការប៉ូលិសទួរគីនៅក្នុងតំបន់ឃឺដ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ​ មករា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ៥នាក់ក្នុងនោះមានទារកម្នាក់ផងនោះស្លាប់ក្នុងការវាយប្រហារនេះដែលកើតឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ក្នុងខេត្ត Diyarbakir នេះបើយោងតាមរបាយការណ៍ពីទូរទស្សន៍ក្នុងស្រុក Haber៣ ហើយបានបន្ថែមទៀតថាភេរវករចំនួន ៨នាក់ស្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយប៉ូលីសបន្ទាប់ពីមានការបំផ្ទុះគ្រាប់បែកនេះ។ លើសពីនេះទៀតមនុស្សចំនួន ៣៦នាក់រួមទាំងជនស៊ីវិលផងនោះបានរងរបួសនៅក្នុងការបំផ្ទុះនេះ។ យោងតាមប្រពន្ឋ័ផ្សព្វផ្សាយក្នុងស្រុកអោយដឹងថាមានមនុស្សជាច្រើនត្រូវបានជាប់នៅក្រោមគំនរបាក់បែកនៃអគារ។ មុននេះបន្តិចមានការរាយការណ៍មួយដែលលើកឡើងដោយក្រុមសកម្មជនឃឺដ Gilgo នៅលើ Twitter បានឱ្យដឹងថា គណបក្ស PKK បានបើកការវាយប្រហារនៅក្នុងក្រុង Bismil, Cizre, Mardin, Silopi, Sirnak ហើយនិង Van។ មិនទាន់មានការបញ្ជាក់ច្បាស់លាស់អំពីរបាយការណ៍លម្អិតនៅឡើយទេ។ សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយសង្គមបានអះអាងថាមានមនុស្សចន្លោះពី ៦ ទៅ ៣១នាក់បានស្លាប់ក្នុងការវាយប្រហារនៅ Cinar ប៉ុន្តែមិនទាន់មានរបាយការណ៍អំពីចំនួនមនុស្សស្លាប់ជាផ្លូវការនោះទេ។

Turkis 14-01-16Turkis 14-01-16_1