ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៦
រដ្ឋធានីហ្សាការតាប្រទេសឥណ្ឌូនេស៊ីត្រូវបានរងការវាយប្រហារដោយគ្រាប់បែក និងការបាញ់កាំភ្លើងដែលបានសម្លាប់មនុស្សជាច្រើននាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារអត្តឃាតដែលសង្ស័យថាធ្វើឡើងដោយពួកសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម IS។ ប៉ូលិសប្រចាំតំបន់បានអោយដឹងថាក្រុមភេរវករ ៣នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីមានការផ្ទុះនៅក្នុងទីក្រុងហ្សាកាតា។ ទូរទស្សន៍ Kompas របស់ប្រទេសឥណ្ឌូនេស៊ីបានបញ្ចេញរូបថតមួយសន្លឹកបង្ហាញពីអាវុធនិងផ្នែកខ្លះនៃគ្រឿងផ្ទុះដែលបានប្រើប្រាស់នៅក្នុងការវាយប្រហារនេះ។ បុរសជនជាតិហូឡង់ម្នាក់ដែលបំរើការនៅអង្គការសហប្រជាជាតិការត្រូវបានរាយការណ៍ថាស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងការវាយប្រហារនេះដែរ។ ចំនែកហាងកាហ្វេ Starbucks បានឱ្យដឹងថា ហាងកាហ្វេ Starbucks ទាំងអស់នៅក្នុងតំបន់ក្នុងក្រុងហ្សាការតានេះនឹងបិទទ្វារមួយរយះ។ គួរបញ្ជាក់ផងដែរថាចំនួននៃអ្នកស្លាប់ក្នុងការវាយប្រហារនេះបានកើនឡើងដល់ ៧នាក់ហើយក្នុងនោះរួមមានទាំងពួកសកម្មប្រយុទ្ធ ៤នាក់ផងដែរ។