យន្តហោះចម្បាំងប្រទេសស៊ីរីនិងយន្តហោះទម្លាប់គ្រាប់បែករុស្ស៊ី រួមគ្នាជាលើកដំបូងប្រឆាំងនឹងក្រុម ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៤ ខែ​ មករា ឆ្នាំ ២០១៦

យន្តហោះចម្បាំងស៊ីរីចាប់ផ្តើមដំណើរការជាមួយយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ីក្នុងការវាយប្រហារតាមអាកាសគោលដៅក្រុមភេរវករក្នុងប្រទេសស៊ីរី ក្រសួងការពារជាតិប្រទេសរុស្ស៊ីនិយាយបន្ថែមថាវាគឺជាការប្រតិបត្ដិការរួមគ្នាជាលើកដំបូងនៃកងកម្លាំងអាកាសទាំងពីរ។ សេចក្តីថ្លែងការណ៍មួយចេញដោយក្រសួងកាលពីថ្ងៃព្រហស្បតិ៍បានអោយដឹងថាក្រុមនាវិកយន្តហោះចម្បាំង SU-២៥ របស់រុស្ស៊ីនិងយន្តហោះចម្បាំង MiG-២៩ របស់ស៊ីរីបានសម្រេចបេសកកម្មប្រយុទ្ធរួមគ្នា។ យន្តហោះចម្បាំង MiG-២៩ ២គ្រឿងជួយសម្របសម្រួលយន្តហោះវាយប្រហាររបស់រុស្ស៊ីនៅលើអាកាស ហើយធ្វើការវាយប្រហារមកលើក្រុមភេរវករ និងហេដ្ឋារចនាសម្ព័ន្ធ។ យោងតាមរបាយការណ៍ក្រសួងយន្តហោះចម្បាំងស៊ីរីជួបគ្នានៅលើអាកាសជាមួយយន្តហោះចម្បាំងរបស់រុស្ស៊ីដែលចេញពីមូលដ្ឋានអាកាស Khmeimim និងផ្ដល់ជំនួយគាំទ្រដល់យន្តហោះចម្បាំងរុស្ស៊ីលើគោលដៅទាំងមូល និងតំបន់ដែលជាគោលដៅវាយប្រហារនោះ។ នាវិកបើកយន្តហោះស៊ីរីទើបបានទស្សនកិច្ចមូលដ្ឋានទ័ពអាកាសរបស់រុស្ស៊ីនៅ Latakia ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរទំនាក់ទំនងវិទ្យុអោយបានជាក់លាក់ក្នុងអំឡុងពេលបេសកកម្មនេះ។

SIRI Rusia 15-01-16