មនុស្សរាប់សិបនាក់ស្លាប់ខណៈដែល ក្រុមអាល់កៃដា-ជីហាដ វាយប្រហារមកលើមូលដ្ឋានរបស់សហភាពអាហ្វ្រិក

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៥ ខែ​ មករា ឆ្នាំ ២០១៦

ពួកសកម្មប្រយុទ្ធ អាល់កៃដា-អាល់សាបាប អះអាងថាបានសម្លាប់កងកម្លាំងរក្សាសន្តិភាពរបស់សហភាពអាហ្វ្រិករាប់សិបនាក់ក្នុងការវាយឆ្មក់មួយកាលពីថ្ងៃសុក្រនៅមូលដ្ឋាននៅភាគនិរតីនៃប្រទេសសូម៉ាលី។ មន្ត្រីយោធាសូម៉ាលីម្នាក់បាននិយាយថាការប្រយុទ្ធគ្នាកំពុងបន្តនៅក្នុងមូលដ្ឋាននេះ។ ការវាយប្រហារពីសកម្មប្រយុទ្ធក្រុមអ៊ីស្លាមជ្រុលនិយមអាល់សាបាបបានបើកការវាយប្រហារមកលើមូលដ្ឋានយោធាមួយកន្លែងដែលគ្រប់គ្រងដោយកងទ័ពនៃប្រទេសកេនយ៉ា។ ការវាយប្រហារនេះចាប់ផ្តើមដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះខ្លួននៅក្នុងរថយន្តមួយគ្រឿងនៅច្រកទ្វារចូលទៅមូលដ្ឋាននេះ។ បន្ទាប់ពីសម្លេងផ្ទុះ ក្រុមភេរវករបានចាប់ផ្តើមការវាយប្រហារសំរុកចូលក្នុងមូលដ្ឋានភ្លាម។ មូលដ្ឋានយោធានេះស្ថិតនៅក្នុងក្រុង El-Ade ក្នុងតំបន់សូម៉ាលី Gedo ជិតព្រំដែនរបស់ប្រទេស Kenya ។ ពួកអាលសាបាបបានប្រកាសថាពួកយុទ្ធជនរបស់ខ្លួនបានទម្លាយចូលក្នុងមូលដ្ឋានទ័ពនិងបានសម្លាប់កងកម្លាំងការពារប្រទេសកេនយ៉ាជាង ៦០នាក់។ ក្រុមភេរវករទាំងនោះបានអះអាងថាពួកគេបានរឹបអូសយកអាវុធនិងរថយន្តពីមូលដ្ឋានយោធាបានយ៉ាងច្រើន។

ISIS 15-01-16