មនុស្ស ២០នាក់ស្លាប់និង ១២៦នាក់ដោះលេងក្នុងការវាយប្រហារដោយរដ្ឋអីុស្លាម

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ​ មករា ឆ្នាំ ២០១៦

ស្ថានភាពចំណាប់ខ្មាំងដែលត្រូវចាប់ខ្លួនត្រូវបានរាយការណ៍ថានៅសណ្ឋាគារមួយកន្លែងនៅកណ្តាលក្រុង អ៊ូហ្គាឌូហ្គូ រដ្ឋធានីនៃប្រទេស Burkina Faso បន្ទាប់ពីក្រុមប្រដាប់អាវុធយ៉ាងហោចណាស់ ៣នាក់បានបាញ់ប្រហារនៅភោជនីយដ្ឋាននិងសណ្ឋាគារមួយកន្លែងដែលមានពួកបស្ចិមប្រទេសនិងបុគ្គលិកអង្គការសហប្រជាជាតិ។ កងកម្លាំងសន្តិសុខ ២ក្រុមបានចាប់ផ្តើមបាញ់តបតរ ដើម្បីរក្សាស្ថានភាពនៅក្នុងសណ្ឋាគារនេះ។ យោងតាមសាក្រីនៅកន្លែងកើតហេតុក្រុមទាំងពីរបានចូលទៅក្នុងបន្ទប់រង់ចាំរបស់សណ្ឋាគារ ហើយមិនមានស្នូរសម្លេងនៃការបាញ់កាំភ្លើងនោះទេ ប៉ុន្តែបន្ទប់រងចាំបានឆេះ។ ស្ថានីយ៍វិទ្យុក្នុងស្រុក Omega បានរាយការណ៍ថាមកទល់ពេលនេះក្រុមកងកម្លាំងសន្តិសុខបានជួយសង្រ្គោះចំណាប់ខ្មាំង ១២៦នាក់ចេញពីសណ្ឋាគារ។  យោងតាមសាក្សីដែលនិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថាមនុស្សប្រហែលជា ១០០ ទៅ ១៥០នាក់ត្រូវគេជឿថានៅក្នុងសណ្ឋាគារនិងភោជនីយដ្ឋាននៅក្នុងពេលនៃការវាយប្រហារនេះ ហើយយ៉ាងហោចណាស់មនុស្ស ២០នាក់បានស្លាប់និង ១៥នាក់ផ្សេងទៀតរងរបួសនៅក្នុងការវាយប្រហារជាបន្តបន្ទាប់នេះ។

Faso 16-01-16