ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៦
អ្នកនាំពាក្យប៉ូលិសក្រុងហ្សាកាតាលោក Mohammad Iqbal បានប្រកាសកាលពីថ្ងៃអាទិត្យថាចំនួនអ្នកស្លាប់ពីការវាយប្រហារភេរវកម្មកាលពីសប្ដាហ៍មុននៅក្នុងរដ្ឋធានីរបស់ប្រទេសឥណ្ឌូនេស៊ីបានកើនឡើងដល់ទៅ ៤នាក់ហើយបន្ទាប់ពីជនរងគ្រោះម្នាក់បានស្លាប់ដោយសាររបួសរបស់គាត់នៅក្នុងមន្ទីរពេទ្យ។ ប៉ូលិសនិយាយថាយ៉ាងហោចណាស់មានមនុស្ស ២៥នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃព្រហស្បតិ៍នៅពេលដែលជនបំផ្ទុះគ្រាប់បែកអត្តឃាតនិងខ្មាន់កាំភ្លើងបានបើកការវាយប្រហារនៅជិតហាងកាហ្វេ Starbucks មួយកន្លែង។ ក្រុមភេរវករចំនួន ៤នាក់ត្រូវបានសម្លាប់ក្នុងការប្រយុទ្ធគ្នាជាមួយប៉ូលីស។ មេប៉ូលីសជាតិបាន Badrodin Haiti និយាយថា ក្នុងចំណោមជនសង្ស័យទាំង ១២នាក់ដែលស្ថិតនៅតាមខេត្តនីមួយៗរបស់ប្រទេសឥណ្ឌូនេស៊ីនេះ។ ជនសង្ស័យម្នាក់ត្រូវសង្ស័យថាបានទទួលការផ្ទេរប្រាក់ពីមេក្លោងនៃការវាយប្រហារគឺ Bahrun Naim ជាសកម្មប្រយុទ្ធឥណ្ឌូនេស៊ីដែលអាជ្ញាធរជឿថាដំណើរការការវាយប្រហារនេះពីទីស្នាក់ការកណ្តាលរបស់ក្រុម ISIS ក្នុងប្រទេសស៊ីរី។ គួរបញ្ជាក់ផងដែរថាក្រុមប៉ូលីសនៅតែបន្តការប្រុងប្រយ័ត្នខ្ពស់ព្រោះអាជ្ញាធរបានទទួលសារគំរាមកំហែងវាយប្រហារផ្សេងទៀតដែលអាចកើតមាន។