លោកធានាធិបតីនៃប្រទេសអ៊ីរ៉ង់នឹងធ្វើដំណើរទស្សនៈកិច្ចទៅប្រទេសបារាំងនៅសប្តាហ៍ក្រោយ

0

ប្រភពព័ត៌មានពី FRI ចេញផ្សាយថ្ងៃទី ១៨ ខែ​ មករា ឆ្នាំ ២០១៦

នៅថ្ងៃសៅរ៍សប្តាហ៍មុនក្នុងកិច្ចប្រជុំសភាលោកប្រធានាធិបតីនៃប្រទេសអ៊ីរ៉ង់ Hassan Rouhan បានបង្ហើបថាលោកនឹងធ្វើដំណើរទស្សនៈកិច្ចទៅប្រទេសបារាំងនៅសប្តាហ៍ក្រោយ។ នេះជាដំណើរទស្សនៈកិច្ចលើកដំបូងរបស់លោកទៅកាន់តំបន់អ៊ឺរ៉ុប ជាពិសេសប្រទេសបារាំង ដែលទើបតែរងការវាយប្រហារពីកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់។ យោងតាមប្រភពសារព័ត៌មានបានបញ្ចាក់ថា លោក Rouhani នឹងទៅដល់ប្រទេសអ៊ីតាលីនៅថ្ងៃទី ២៥ ខែមក្ករា និងបន្ទាប់មកទៀតលោកនឹងបន្តដំណើរទៅប្រទេសបារាំងដើម្បីជួបសំណេះសំណាលជាមួយលោកប្រធានាធិបតីនៃប្រនៅទេសហូឡង់ រួមជាមួយនាយករដ្ឋមន្រ្តី និងក្រុមថ្នាក់ដឹកនាំពាណិជ្ជកម្មផ្សេងៗទៀត នៅថ្ងៃទី ២៧ ខែមក្ករាខាងមុខនេះ។ ការបើកអង្គប្រជុំនេះបញ្ចាក់បានថា ប្រទេសអឺរ៉ង់កំពុងតែស្វែងរកក្រុមហ៊ុនវិនិយោគពីបរទេស មិនត្រឹមតែប៉ុណ្ណោះពួកគេថែមទាំងយកចិត្តទុកដាក់យ៉ាងខ្លាំងលើទីក្រុង Tehran ដើម្បីទាក់ទាញការវិនិយោគពីក្រុមហ៊ុនតាមតំបន់មួយចំនួនថែមទៀតផង។ ក្នុងកិច្ចប្រជុំ លោក Rouhani ក៏បានថ្លែងប្រាប់អង្គសភាថាការទាក់ទាញអ្នកវិនិយោគបរទេសជាឱកាសដ៏ល្អក្នុងការលើកស្ទួយវិស័យសេដ្ឋកិច្ច និងជំរុញផ្នែកសុវត្ថិភាព។ លើសពីនេះលោកបានប្រកាសចំពោះអង្គសភាថាដើម្បីទទួលបានកំណើនសេដ្ឋកិច្ច ៨ភាគរយក្នុងមួយឆ្នាំៗ យើងត្រូវរកអ្នកវិនិយោគទុនមកពីក្រៅអោយបានចាប់ពី ២៧-៤៦ រយលានអឺរ៉ូ។ យ៉ាងណាមិញ ទីភ្នាក់ងារថាមពលអាតូមិុចអន្តរជាតិ (International Atomic Energy Agency) បានអះអាងកាលពីថ្ងៃសៅរ៍ថាទីក្រុង Tehran បានអនុវត្តតាមកាតព្វកិច្ចរបស់ខ្លួនក្នុងការកាត់បន្ថយកម្មវិធីនុយក្លេអ៊ែរបស់ខ្លួនដើម្បីសហរដ្ឋអាមេរិកនិងអឺុរុបដកទ័ណ្ឌកម្មដែលបានដាក់មួយទសវត្សមកហើយ។ ដំណើរទស្សនៈកិច្ចរបស់លោក Rouhani នឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ប៉ុន្តែក្រោយពីបានលឺហេតុការណ៍វាយប្រហារលើក្រុងប៉ារីសលោកក៏ប្តូរគម្រោងចេញទៅនៅសប្តាហ៍ក្រោយវិញ។

IRAN 19-01-16