ប្រទេសយេម៉ែន៖ ២៦នាក់ស្លាប់ និង ១៥នាក់រងរបួសបន្ទាប់ពីការវាយប្រហារតាមអាកាសមកលើទីស្នាក់ការប៉ូលីសដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៨ ខែ​ មករា ឆ្នាំ ២០១៦

ការវាយប្រហារតាមអាកាសដោយក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីតក្នុងប្រទេសយេម៉ែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៦នាក់ និង ១៥នាក់ផ្សេងទៀតរងរបួសបន្ទាប់ពីមានការវាយប្រហារពេញមួយយប់មកលើទីស្នាក់ការអគារប៉ូលិសមួយកន្លែងក្នុងក្រុង សាណា (Sanaa) នេះបើយោងតាមប្រភពសន្តិសុខ។ មនុស្ស ៣០នាក់ត្រូវបានគេជឿថាជាប់នៅក្រោមគំនរបាក់បែកនៃអគារ។ កងកម្លាំងសន្តិសុខបានមកដល់តំបន់នៃការវាយប្រហារនេះដោយប្រើប្រាស់ឧបករណ៍បច្ចេកទេសក្នុងការស្វែងរកសាកសព និងអ្នកនៅរស់រានមានជីវិត។ ក្រុមមន្រ្តីប្រកាសថាមានមនុស្ស ២០នាក់ស្លាប់ ប៉ុន្តែក្រោយមកបានឱ្យដឹងថាមានសាកសព ៦នាក់បន្ថែមទៀតដែលរកឃើញពីកំទេចកំទីក្រោមអាគារ។ ប្រភពនេះបានឱ្យដឹងថាជនដែលស្លាប់និងរងរបួសគឺជាប៉ូលីសនិងពួកឧទ្ទាម Houthis។ យោងតាមប្រភពអគារយាន្តជំនិះ និងសម្ភារបរិក្ខារត្រូវបានបំផ្លាញហើយលំនៅដ្ឋាននៅក្បែរនោះរងការខូចខាតមួយចំនួន។

YEMEN 19-01-16YEMEN 19-01-16_1