ការវាយប្រហារកំពុងកើតមានឡើងនៅក្នុងសាកលវិទ្យាល័យមួយបណ្តាលឲ្យមនុស្ស ៦នាក់បានស្លាប់

0

ប្រភពព័ត៌មានពី AP ចេញផ្សាយថ្ងៃទី ២០ ខែ​ មករា ឆ្នាំ ២០១៦

បើយោងតាមក្រុមមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ១៩នាក់បានស្លាប់ និងជាច្រើននាក់រងរបួស​ក្នុង​ការវាយ​ប្រហារទៅលើសាកលវិទ្យាល័យមួយក្នុងភាគពាយព្យប្រទេសប៉ាគីស្ថាន ហើយកងកម្លាំងសន្តិសុខកំពុង​តែធ្វើ​ការងារ​​ដើម្បីធានាឲ្យមានសុវត្ថភាពឡើងវីញជុំវិញបរិវេណសាកលវិទ្យាល័យមួយនេះ។ លោក Tahir Zafar ស្នងការរងបានប្រាប់ AP ពីការវាយប្រហារ​បានចាប់ផ្តើមក្នុងរយៈពេលខ្លី​បន្ទាប់ពីសាកលវិទ្យាល័យ​មួយនេះបានបើកទ្វារដែលមានទីតាំងនៅក្នុងក្រុង Charsadda, ដែលមានចម្ងាយ ២១ ម៉ាយខាងក្រៅទីក្រុង Peshawar។ ប៉ូលីស និងកងទ័ពបាញ់កាំភ្លើងតបតជាមួយនឹងក្រុមវាយប្រហារនៅក្នុងបរិវេណសាកលវិទ្យាល័យ ដែលជាកន្លែងដែលមានសំលេងផ្ទុះជាច្រើនបានឮចេញពីតំបន់នៃសាកលវិទ្យាល័យ Khan bacha។ កងទ័ពប៉ាគីស្ថានបាននិយាយថា ការវាយប្រហារនេះស្ថិតនៅក្នុងអគារចំនួនពីររបស់សាកលវិទ្យាល័យ ហើយអ្នកវាយ​ប្រហា​រ​មានគ្នា​ចំនួន៤នាក់​ដែលពួកគេទាំងនោះត្រូវបានសម្លាប់។ មកទល់ពេលនេះគ្មាននរណាម្នាក់បានអះអាងទទួល​ខុសត្រូវ​ចំពោះការវាយប្រហារនេះនៅឡើយទេ។ គួរបញ្ជាក់ផងដែរថាការវាយប្រហាររបស់ពួកតាលីបង់​ក្នុងសាលា​រៀន​មួយក្នុងទីក្រុង Peshawar នៅក្នុងខែធ្នូឆ្នាំ ២០១៤ បានសម្លាប់មនុស្សជាង ១៥០នាក់ដែលភាគច្រើន​ជាកុមារ។

Pakistan 21-01-16