ក្រុម ISIS បញ្ជាក់ថា Jihadi John ពិតជាស្លាប់មែន

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៩ ខែ​ មករា ឆ្នាំ ២០១៦

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានបញ្ជាក់ថា លោក Jihadi John ជាជនជាតិអង់គ្លេស-ជីហាដម្នាក់ដែលតែងតែបង្ហាញមុខក្នុងវីដេអូនៃការប្រហារជីវិតរបស់ក្រុមនេះបានស្លាប់នៅក្នុងការវាយប្រហារតាមអាកាសក្នុងប្រទេសស៊ីរី។ ទស្សនាវដ្តី Dabiq បានបញ្ជាក់ថា លោក Abu Muharib Al-Muhajir ដែលពិភពលោកស្គាល់ថាជា Jihadi John នោះពិតជាស្លាប់មែន។ រថយន្តរបស់លោកត្រូវបានកំណត់ជាគោលដៅវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។  នៅពាក់កណ្តាលខែវិច្ឆិកាឆ្នាំ ២០១៥ នៅបន្ទាយក្នុងខេត្ត Raqqa បន្ទាប់ពីក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម​ IS បានវាយប្រហារភេរវកម្មនៅក្នុងទីក្រុងប៉ារីស។

Jihad John 21-01-16