ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦
យោងតាមមន្ទីរបញ្ចកោណការវាយប្រហារតាមអាកាសរបស់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកបានសម្លាប់ជនស៊ីវិលអ៊ីរ៉ាក់ជាច្រើននាក់ក្នុងការវាយប្រហារគោលដៅចុងក្រោយបង្អស់មកលើទីតាំងហិរញ្ញវត្ថុរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS នៅ ម៉ូស៊ូ(Mosul)។ ក្រុមចម្រុះបាននិយាយថាពួកគេទទួលដឹងអំពីការស្លាប់របស់ជនស៊ីវិលទាំងនោះ។ លោកវរសេនីយ Steve Warren អ្នកនាំពាក្យទីបញ្ជាការសហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីរ៉ាក់បាននិយាយថាពិតណាស់យើងបានដឹងអំពីការស្លាប់និងរបួសរបស់ជនស៊ីវិលនៅក្នុងការវាយប្រហារនេះវាជាសោកនាដកម្មមួយហើយមិនមែនជាអ្វីដែលយើងចង់ធ្វើនោះទេ។ ការវាយប្រហារអាកាសតាមអាកាសចុងក្រោយបំផុតរបស់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកគោលដៅមកលើកន្លែងប្រមូលសាច់ប្រាក់ក្នុងបន្ទាយរបស់ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) នៅ Mosul កាលពីថ្ងៃចន្ទនេះ។ យោធាសហរដ្ឋអាមេរិកនិយាយថាការវាយប្រហារគោលដៅលើកនេះគឺសរុប ៩ដងហើយនៅប្រទេសអ៊ីរ៉ាក់និងប្រទេសស៊ីរី។ លោក Warren និយាយថានេះជាការវាយប្រហារលើកទីពីរគោលដៅមកលើទីតាំងហិរញ្ញវត្ថុរបស់ក្រុម ISIL ក្នុងរយះពេលប៉ុន្មានសប្តាហ៍កនុ្លងទៅនេះ។ សារព័ត៌មាន Reuters បានរាយការណ៍ថារដ្ឋមន្រ្តីហិរញ្ញវត្ថុប្រទេសអ៊ីរ៉ាក់បាននិយាយថា ក្រុម ISIS បានលួចប្រាក់ជិតពាក់កណ្តាលពាន់លានដុល្លារពីធនាគារនៅ Mosul និងភាគខាងជើងទីក្រុងផ្សេងទៀតដូចជា Tikrit និង Baiji ក្នុងឆ្នាំ ២០១៥ បន្ទាប់ពីការផ្លាស់ប្តូរពីព្រំដែនប្រទេសស៊ីរី។ ប្រាក់ទាំងអស់នេះត្រូវបានប្រើដើម្បីចំណាយទៅលើយុទ្ធជនរដ្ឋអ៊ីស្លាម IS និងសម្រាប់ជ្រើសរើសសមាជិកយុទ្ឋជនបរទេសដទៃទៀតឱ្យចូលរួមក្នុងការប្រយុទ្ធដែលហៅថា អ្នកតំណាងព្រះនោះ។