មនុស្ស ២នាក់ស្លាប់ ១០នាក់រងរបួសក្នុងហេតុការណ៍ផ្ទុះនៅ Qamishli

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៤ ខែ​ មករា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ២នាក់ស្លាប់និង ១០នាក់ផ្សេងទៀតរងរបួសក្នុងហេតុការណ៍ផ្ទុះនៅក្រុង Qamishli កាលពីថ្ងៃអាទិត្យ នេះបើយោងតាមប្រភពព័ត៌មាន RT Arabic និង SANA ប្រចាំតំបន់។ ការផ្ទុះនៅក្នុងតំបន់ al-Wusta នេះត្រូវបានគេរាយការណ៍ថាជាការវាយប្រហារភេរវកម្ម។ សេចក្តីរាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសង្គមបានលើកឡើងថាគ្រាប់បែកត្រូវបានបង្កប់នៅក្នុងម៉ូតូមួយគ្រឿង។ ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម (IS, ISIS/ISIL) បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។ Al-Wusta ជាតំបន់គ្រិស្ដសាសនិកជាច្រើនរស់នៅដែលប្រជាជនទាំងនោះមានជនជាតិស៊ីរី អាមេនី និង អាស្ស៊ីរីជាមួយនិងចំនួនតូចនៃជនជាតិឃឺដ។ គួរបញ្ជាក់ផងដែរថា ការបំផ្ទុះគ្រាប់បែកអត្តឃាតគោលដៅវាយប្រហារមកលើប្រជាជន ឃឺដ អាស្ស៊ីរី គ្រីស្ទាន បានសម្លាប់មនុស្សរាប់សិបនាក់កាលពីខែធ្នូកន្លងមកម្តងហើយ។

Bomb 25-01-16