វាយប្រហារគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ៤០នាក់នៅភាគខាងកើតប្រទេសអ៊ីរ៉ាក់ និង៨នាក់ផ្សេងទៀតនៅភាគខាងលិចទីក្រុងបាដាដ

0

ប្រភពព័ត៌មានពី​ Reuters ចេញផ្សាយថ្ងៃទី ២៩ ខែ កុម្ភៈ ឆ្នាំ ២០១៦

មន្រ្តីប៉ូលីសបានឲ្យដឹងកាលពីថ្ងៃចន្ទថាមានមនុស្សយ៉ាងហោចណាស់ ៤០នាក់ស្លាប់ក្នុងការវាយប្រហារដោយជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ក្នុងពីធីបុណ្យសពមួយនៅខេត្ត Diyala​ ខាងកើត​ប្រទេស​អ៊ីរ៉ាក់ និងការបំផ្ទុះគ្រាប់បែកអត្តឃាតមួយផ្សេងទៀតនៅប៉ុស្តិ៍សន្តិសុខមួយកន្លែងនៅជាយក្រុងភាគខាងលិចទីក្រុងបាដាដដែលបានសម្លាប់សមាជិកកងកម្លាំងសន្តិសុខចំនួន ៨នាក់។ មន្រ្តីសន្តិសុខ និងមន្រ្តីប៉ូលីសក្នុងក្រុង Diyala និយាយថាការវាយប្រហារទ្រង់ទ្រាយធំនៅ Muqdadiya ចម្ងាយ ៨០គីឡូម៉ែត្រ (៥០ ម៉ាយល៍) ភាគឦសានទីក្រុងបាដាដបានសម្លាប់មេបញ្ជាការក្រុមឆ័ត្រ Hashid Shaabi ប្រចាំតំបន់របស់កងជីវពលនិកាយស៊ីអ៊ីតចំនួន ៦នាក់ ដែលកំពុងចូលរួមក្នុងពិធីបុណ្យសពសាច់ញាតិរបស់ខ្លួន។ ប្រភពព័ត៌មានបានបន្តថា មានមនុស្សចំនួន ៥៨នាក់ផ្សេងទៀតរងរបួស​ក្នុងការវាយប្រហារ​នេះ​ផង​ដែរ៕