បាតុកររាប់រយនាក់ប៉ះទង្គិចជាមួយប៉ូលីសតវ៉ាប្រឆាំងនឹងអំពើពុករលួយរបស់រដ្ឋាភិបាលនៅក្នុងរដ្ឋធានីម៉ាសេដូនី

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៦

បាតុករជាងមួយពាន់នាក់បានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាម៉ាសេដូន (Macedonian) រដ្ឋធានី Skopje តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលអំពីការលើកលែងទោសរបស់ប្រធានាធិបតីដល់មន្រ្តីដែលចោទប្រកាន់ពីបទអំពើពុករលួយ។ យោងតាមរបាយការណ៍និយាយថាបាតុករទាំងនោះព្យាយាមសំរុកចូលទៅកាន់អាគារដែលហ៊ុំព័ន្ធដោយប៉ូលីស។ រូបភាពដែលបានបង្ហោះនៅលើគេហទំព័រ Twitter បង្ហាញពីក្រុមអ្នកតវ៉ាបាញ់ថ្នាំពណ៍នៅលើចិញ្ចើមផ្លូវមុខសភាដែលសកម្មភាពនេះត្រូវពួកគេដាក់ឈ្មោះថាជា “ចលាចលពណ៌បដិវត្តន៍ថ្មីនាពេលបច្ចុប្បន្ន”។ ក្រុមបាតុករទាមទារឱ្យលោកប្រធានាធិបតី Gjorge Ivanov ដាក់ទោសដល់មន្រ្តីពុករលួយទាំងអស់នោះដែលជាប់ចោទពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងរដ្ឋ។ ការចោទប្រកាន់លើក្រុមមន្រ្តីដែលបានលើកលែងទោសនោះមានដូចជា ការរំលោភបំពានលើការបោះឆ្នោត ខ្សែអាត់សម្លេង និងកិច្ចព្រមព្រៀងអាជីវកម្មខុសច្បាប់។

Riot 22-04-16