ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២២ ខែមេសា ឆ្នាំ២០១៦
យោធារុស្ស៊ីបាននិយាយថាពួកគេបានដោះមីនក្នុងទីក្រុងបុរាណ ប៉ាល់ម៉ៃរ៉ា ប្រទេសស៊ីរី ដែលបានកាន់កាប់ឡើងវិញដោយកងកម្លាំងស៊ីរី និងប្រទេសរុស្ស៊ីនៅចុងខែមីនា ពីក្រុមសកម្មប្រយុទ្ធ។ មេបញ្ជាការរុស្ស៊ីលោក យូរី ស្តាវីស្គី បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន តាមរយៈវីដេអូពីទីក្រុងប៉ាល់ម៉ៃរ៉ា ថាភារកិច្ចនៃការដោះមីនក្នុងតំបន់ស្ថាបត្យកម្ម និងប្រវត្តិសាស្រ្តទីក្រុងប៉ាល់ម៉ៃរ៉ា បានអនុវត្តចប់សព្វគ្រប់។ លោកបាននិយាយថាកងទ័ពរុស្ស៊ីនឹងបន្តសកម្មភាពដោះមីនក្នុងតំបន់លំនៅដ្ឋាននៅក្នុងទីក្រុងប៉ាលម៉ៃរ៉ា៕