អ្នកបំផ្ទុះគ្រាប់បែកនៅក្រុងព្រុយសែលត្រូវគេកំណត់អត្តសញាណថាជាអ្នកយាមចំណាត់ខ្មាំងក្នុងប្រទេសស៊ីរី

0

ប្រភពព័ត៌មាន RT បានចុះផ្សាយកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១៦

អ្នកបំផ្ទុះគ្រាប់បែកនៅទីក្រុងព្រុយសែលម្នាក់ត្រូវបានគេកំណត់អត្តសញាណបានថាជាអ្នកយាមគុកអ៊ីស្លាមមកពីស៊ីរី។ អតីតចំណាត់ខ្មាំងក្នុងប្រទេសសេរ៉ីជនជាតិបារាំងបាននិយាយថាពួកគេចាំបានថាភេរវករលោក Najim Laachraoui ជាអ្នកយាមគុកម្នាក់ដែលធ្លាប់យាមពួកគេ។ យោងតាមប្រភពដែលទាក់ទងនឹងការស៊ើបអង្កេតបានឲ្យដឹងថាអ្នកការសែត ០៤នាក់ត្រូវគេចាប់ជំរិត និងឃុំខ្លួនក្នុងប្រទេសស៊ីរីពីឆ្នាំ ២០១៣ ដល់ ២០១៤ និងកំណត់អត្តសញាណអ្នកយាមបានថាជាលោក Idriss។ ព្រះរាជអាជ្ញាបាននិយាយថាភេរវកររូបនេះបានធ្វើដំណើរទៅកាន់ប្រទេសស៊ីរីកាលពីខែកុម្ភៈ ឆ្នាំ២០១៣ ក្នុងគោលបំណងចូលរួមជាមួយក្រុមភេរវករអ៊ីស្លាម (IS, ISIS/ISIL) នេះយោងតាមសេចក្តីរាយការណ៍របស់ AFP ។ លោក Laachraoui មានអាយុ ២៥ឆ្នាំ ជនជាតិ Belgian គឺជាអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់ក្នុងចំណោម ២នាក់ដែលបានធ្វើសកម្មភាពនៅអាកាសយាន្តដ្ឋានព្រុយសែល កាលពីថ្ងៃទី២២ ខែមីនា ហើយអ្នកបំផ្ទុះគ្រាប់បែកទី៣ បានវាយប្រហារនៅលើរថភ្លើងក្រោមដីព្រុយសែល។ មនុស្ស ៣២នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហារនោះ។ ម្នាក់ក្នុងចំណោមចំណាត់ខ្មាំងទាំងអស់ លោក Nicolas Henin បាននិយាយថាគាត់ពិតជាចាំច្បាស់ពីរូបរាងរបស់លោក Idriss ដែលគេស្គាល់ថាជាលោក Najim Laachraoui នោះ នេះយោងតាមមេធាវីរបស់លោកស្រី Marie-Laure Ingouf បានឲ្យដឹងកាលពីថ្ងៃសុក្រ ដោយយោងតាមប្រភព AFP។ ព័ត៌មាននេះប្រកាសលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានពីសកម្មភាពរបស់លោក Laachraoui។ Henin ជាអ្នកកាសែតម្នាក់ក្នុងចំណោមអ្នកកាសែតបារាំងពីរនាក់ដែលបានដោះលែងក្រោយពីជាប់ជាចំណាត់ខ្មាំងអស់រយៈពេល ១០ខែ។ កាសែតរបស់ Le Parisien បានដកស្រង់ប្រភពព័ត៌មានដ៏ឆ្លាតវៃមួយ ហើយបាននិយាយកាលពីថ្ងៃសុក្រថាលោក Laachraoui ទទួលខុសត្រូវលើការសួរចម្លើយចំណាប់ខ្មាំងដែលចាប់ខ្លួនដោយក្រុម IS។ ទោះបីជាយ៉ាងណាក៏ដោយកាសែតនោះបញ្ជាក់ថាភេរវកររូបនេះមិនបានធ្វើអំពើរឃោឃៅជាមួយចំណាប់ខ្មាំងដូចលោក Mehdi Nemmouche ជាជនជាតិបារាំងដែលក្រោយពីចាកចេញពីប្រទេសស៊ីរីបានសម្លាប់មនុស្ស ០៤នាក់ក្នុងការវាយប្រហារនៅសារៈមន្ទីជីហ្វក្នុងក្រុងព្រុយសែល។ កាលពីដើមសប្តាហ៍មុនព័ត៌មានរកឃើញបន្ថែមទៀតថាលោក Laachraoui បានធ្វើការនៅអាកាសយាន្តដ្ឋានព្រុយសែលក្នុងឆ្នាំ ២០១២ យោងតាមប្រភព Flemish-language ហើយភេរវករនោះត្រូវបានចាត់តាំងដោយភ្នាក់ងារបណ្តោះអាសន្ន និងបានស្គាល់ថាតំបន់នោះដូចជាខ្នងដៃរបស់គាត់។ គាត់បានបញ្ចូនព័ត៌មានយ៉ាងល្អអំពីសន្តិសុខសុវត្ថិភាពនៅ Zaventem យោងតាមប្រភពព័ត៌មានរាយការណ៍របស់ទូរទស្សន៍ ហើយប្រភពដដែលនេះបានបន្ថែមទៀតថា ទោះបីជាពុំមានភាពច្បាស់លាស់បញ្ជាក់ថាបុរសនោះត្រូវស្ថិតនៅក្រោមអំណាចរបស់ក្រុម IS តែប្រជាជនអាចវិភាគបានលឿន។ VTM មិនបានផ្តល់ព័ត៌មានលំអិតអំពីតួនាទីរបស់លោក Laachraoui នៅកន្លែងធ្វើការក្នុងអាកាសយាន្តដ្ឋានព្រុយសែលនោះទេ។ តាមធម្មតាបុគ្គលិកអាកាសយាន្តដ្ឋានមានកាតដែលអាចចេញចូលបានរយៈពេល ៥ឆ្នាំ។ Laachraoui ត្រូវបានគេរាយការណ៍ថា ត្រូវគេថ្កោលទោសនៅពេលដែលគាត់ដាក់ពាក្យសុំធ្វើការបណ្តោះអាសន្នក្នុងសភា នេះយោងតាមប្រសាសន៍របស់អ្នកនាំពាក្យសភា។ លោក Laachraoui ក៏មានជាប់ពាក់ព័ន្ធនឹងការវាយប្រហារក្នុងទីក្រុងប៉ារីសដែលសម្លាប់មនុស្សអស់ ១៣០នាក់។ ព្រះរាជអាជ្ញាបាននិយាយថា DNA របស់ភេវករត្រូវគេរកឃើញលើអាវកាក់អត្តឃាតមួយ និងលើកំទេចក្រណាត់រកឃើញនៅឯសាលប្រគុំតន្រ្តី Bataclan ដែលបានសម្លាប់មនុស្សអស់ ៩០នាក់។ ភេរវកររូបនោះជាអតីតនិស្សិតវិស្វករម្នាក់ ហើយលោកបានបោះបង់ការសិក្សានៅសាកលវិទ្យាល័យ ដែលគេជឿថាគាត់បានដឹងពីរបៀបផលិតគ្រាប់បែកសម្រាប់ការបំផ្ទុះ។ បុរសវ័យ ២៥ឆ្នាំរូបនេះត្រូវបានគេជឿថាបានទៅរស់នៅក្នុងប្រទេសអឺរ៉ុបប្រហែលជា ២ខែមុនពេលមានការវាយប្រហារក្នុងទីក្រុងប៉ារីស។ គាត់បានឈប់នៅព្រំដែនប្រទេសហុងគ្រី និងបានប្រើកាតឆ្លងដែនក្លែងក្លាយ។ គាត់បានធ្វើដំណើរជាមួយ Salah Abdeslam ដែលជាភេរវករដែលរស់រានមានជិវិតតែមួយគត់ក្នុងការវាយប្រហារក្នុងទីក្រុងប៉ារីស។

Terrorist 25-04-16