ភាគីសង្គ្រាមក្នុងប្រទេសស៊ីរី កំពុងប្រយុទ្ធនៅទីក្រុងអាលីប៉ូ

0

ប្រភពព័ត៌មានពី NRT ចេញផ្សាយថ្ងៃទី ២៥ ខែមេសា ឆ្នាំ២០១៦

ក្រោយពីស្ងប់ស្ងាត់មួយរយៈសកម្មភាពទម្លាក់គ្រាប់បែកបានចាប់ផ្ដើមឡើងវិញយ៉ាងខ្លាំងទៅលើក្រុងអាលីប៉ូ ប្រទេសស៊ីរីធ្វើឲ្យទីក្រុងដែលបែងចែករវាងរដ្ឋាភិបាលស៊ីរី និងក្រុមឧទ្ទាមក្លាយជាសមរភូមិខ្លាំងក្លាបំផុតសម្រាប់សង្គ្រាមក្នុងប្រទេសស៊ីរី។ ការប្រយុទ្ធគ្នាបានកំរេីកឡើងវិញក្រោយពីកិច្ចព្រមព្រៀងសន្តិភាពដែលភាគីទាំងពីរបានចុះហត្ថលេខាក្នុងទីក្រុងហ្សឺណែវត្រូវបានលប់ចោលវិញ។ ការព្យាយាមរក្សាបណ្ដាញផ្គត់ផ្គង់ស្បៀង ក្រុមឧទ្ទាមបានបង្កើនយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងទីតាំងទាហានរដ្ឋាភិបាលក្នុងទីក្រុង និងសង្កាត់ដែលមានជនជាតិឃើតរស់នៅច្រើន។ វីដេអូជាច្រើនចុះផ្សាយតាមបណ្ដាញសង្គមបង្ហាញឲ្យឃើញបុគ្គលិកជួយសង្គ្រោះជនស៊ីវិលកំពុងជួយសង្គ្រោះមនុស្សដែលរងរបួសដោយសារគ្រាប់បែកធ្លាក់នៅក្បែរដងផ្លូវនានាក្នុងទីក្រុងអាលីប៉ូ។ សូមបញ្ជាក់ថា សង្គ្រាមក្នុងប្រទេសស៊ីរី ជាការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល និងក្រុមឧទ្ទាមប្រឆាំងរដ្ឋាភិបាល ចំណែកក្រុមរដ្ឋឥស្លាមប្រយុទ្ធជាមួយនឹងរដ្ឋាភិបាលផង និងក្រុមឧទ្ទាមផង៕

Alepo 26-04-16