មនុស្ស ៣នាក់ស្លាប់ ១៧នាក់រងរបួសក្នុងការវាយប្រហារគ្រាប់រ៉ូកែតដោយពួកឧទ្ទាមមកលើមន្ទីរពេទ្យទីក្រុងអាល្លេប៉ូ

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ ២០១៦

ទីភ្នាក់ងារសារព័ត៌មានសាណាប្រទេសស៊ីរីបានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៣នាក់ស្លាប់ និង១៧នាក់ផ្សេងទៀតរងរបួសក្នុងការវាយប្រហារដោយគ្រាប់រ៉ុកែតមកលើមន្ទីរពេទ្យមួយកន្លែងក្នុងទីក្រុងអាល្លីប៉ូប្រទេសស៊ីរី ប្រភពបានបន្ថែមថាស្ត្រី និងកុមារស្ថិតក្នុងចំណោមអ្នកស្លាប់ និងរបួសទាំងអស់នោះ។ ហេតុការណ៍នេះកើតឡើងនៅមន្ទីរពេទ្យ Al-Dhabeet ក្នុងតំបន់ al-Mouhafaza។ ប្រភពបន្តថាមន្ទីរពេទ្យត្រូវរងការបំផ្លាយបន្ទាប់ពីការវាយប្រហារនេះ។ ទូរទស្សន៍រដ្ឋស៊ីរីរាយការណ៍ថាមន្ទីរពេទ្យនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់កងកម្លាំងរដ្ឋាភិបាល ហើយត្រូវកំណត់គោលដៅវាយប្រហារដោយក្រុមឧទ្ទាម៕

Allepo 04-05-16