សហរដ្ឋអាមេរិកប្រមូលផ្តុំសម្ព័ន្ធមិត្តជាច្រើនក្នុងការយល់ព្រមលើជំហានបន្ទាប់ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០១៦

សហរដ្ឋអាមេរិកបានជួបប្រជុំរដ្ឋមន្ត្រីក្រសួងការពារជាតិមកពីបណ្តាប្រទេស ១១ ផ្សេងទៀតក្នុងកិច្ចពិភាក្សាស្តីពីវិធីពង្រឹងយុទ្ធនាការប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមមួយថ្ងៃបន្ទាប់ពីកងកំលាំងជើងទឹកអាមេរិកត្រូវបានសំលាប់នៅក្នុងប្រទេសអ៊ីរ៉ាក់កំឡុងពេលវាយប្រហារដោយក្រុមសកម្មប្រយុទ្ធ។ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក អាស់ ខាតធ័រ បានថ្លែងអំណរគុណជាខ្លាំងដល់សមភាគីរបស់លោក និងប្រទេសរបស់ពួកគេសំរាប់ការចូលរួមក្នុងយុទ្ធនាជាការសកលដើម្បីកំចាត់ក្រុមរដ្ឋអ៊ីស្លាម។ ក្រៅពីសហរដ្ឋអាមេរិក ប្រទេសអូស្រ្តាលី កាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូឡង់ ណូវែលសែឡង់ ន័រវេស អេស្បាញ និងចក្រភពអង់គ្លេសបានបញ្ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិរបស់ពួកគេសំរាប់កិច្ចពិភាក្សានៅទីបញ្ជាការមេបញ្ជាការអឺរ៉ុបរបស់យោធាអាមេរិកក្នុងទីក្រុងស្តាន់ហ្គាដ ប្រទេសអាឡឺម៉ង់។ កិច្ចពិភ្សាកានេះត្រូវបានគ្រោងយ៉ាងល្អមុនពេលមានដំណឹងថាកងទ័ពជើងទឹកអាមេរិកត្រូវបានសំលាប់នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ នៅពេលដែលអ្នកប្រយុទ្ធក្រុមរដ្ឋអ៊ីស្លាមបំផ្ទុះនៅទីក្រុងដែលបានលុកលុយ និងការពារដោយជនជាតិឃើដ។ កងទ័ពជើងទឹកជាន់ខ្ពស់រូបនេះគឺជាជនជាតិអាមេរិកទី៣ ដែលត្រូវបានសំលាប់នៅក្នុងការប្រយុទ្ធដោយផ្ទាល់ចាប់តាំងពីក្រុមចំរុះដែលដឹកនាំដោយអាមេរិកបានចាប់ផ្តើមយុទ្ធនាការនៅក្នុងឆ្នាំ២០១៤ ដើម្បីបំផ្លាញក្រុមរដ្ឋអ៊ីស្លាម និងជាវិធានការមួយនៃការជាប់ពាក់ព័ន្ធរបស់ខ្លួនយ៉ាងស៊ីជំរៅនៅក្នុងជំលោះនេះ៕

US 05-05-16