ទម្លាក់គ្រាប់បែកមកលើជំរំជនភៀសខ្លួននៅជិតទីក្រុងអាល្លីប៉ូ៖ ស្លាប់ និងរបួសជាច្រើននាក់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ២០១៦

អង្គការសហប្រជាជាតិថ្កោលទោសចំពោះការវាយប្រហារទម្លាក់គ្រាប់បែកមកលើជំរំជនភៀសខ្លួនស៊ីរីនៅក្រុង Sarmada ដែលមានចម្ងាយ ៣០គីឡូម៉ែត្រពីទីក្រុងអាល្លីប៉ូដែលធ្វើឲ្យជនស៊ីវិលរាប់សិបនាក់ក្នុងនោះមានទាំងស្ត្រី និងកុមារបានស្លាប់ និងរងរបួស។ ក្រុង Sarmada ស្ថិតនៅភាគនិរតីនៃខេត្តអ៊ីដលីបប្រទេសស៊ីរីជិតព្រំដែនប្រទេសទួរគី ហើយត្រូវបានគេនិយាយថាគ្រប់គ្រងដោយក្រុមឧទ្ទាមដែលប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកប្រធានាធិបតីបាសាអាល់អាសាដ។ ជំរុំបណ្តោះអាសន្នដែលត្រូវរងការវាយប្រហារនេះត្រូវបានគេនិយាយថាមានផ្ទុកចំនួនសរុបដល់ទៅ ២,០០០នាក់ដែលជាជនភៀសខ្លួនពីសង្រ្គាមតាមតំបន់ផ្សេងៗដើម្បីស្វែងរកកន្លែងសុវត្ថិភាព។ ខណៈដែលមិនទាន់មានបក្សណាមួយចេញមុខទទួលខុសត្រូវចំពោះទង្វើនៃការវាយប្រហារតាមអាកាសនេះ អ្នកនាំពាក្យសេតវិមានលោក Josh Earnest បាននិយាយថាយន្តហោះចម្បាំងរបស់ក្រុមចម្រុះដែលដឹកនាំដោយសហរដ្ឋអាមេរិកមិនមានបេសកកម្មនៅលើតំបន់ដែលរងគ្រោះនោះទេ ហើយសង្កត់ធ្ងន់ថា “មិនមែនជាការឆ្លើយដោះសារលើការវាយប្រហារតាមអាកាសប្រឆាំងនឹងជនស៊ីវិលស្លូតត្រង់ដែលរត់គេចខ្លួនដើម្បីគេចចេញពីអំពើហិង្សានេះទេ”។ យោងតាមរបាយការណ៍ដែលលើកឡើងដោយ O’Brien បានឲ្យដឹងថាយ៉ាងហោចណាស់មានមនុស្ស ៣០នាក់ស្លាប់ដោយសារការវាយប្រហារតាមអាកាសនេះ និងប្រមាណជា ៨០នាក់ទៀតរងរបួស៕

Boot camp 07-05-16