ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០១៦
រដ្ឋាភិបាលទួរគីបានបិទការសែត Zaman ដែលពីមុនធ្លាប់រិះគន់យ៉ាងខ្លាំងលើប្រធានាធិបតី Erdogan ហើយកាសែតនេះត្រូវបានរឹបអូសក្នុងខែមីនា។ បណ្តាញផ្សព្វផ្សាយសង្គមមួយចំនួនផ្សេងទៀតក៏ត្រូវបានបិទដោយរដ្ឋាភិបាលក្រុង Ankara នេះបើយោងតាមប្រភពព័ត៌មាន CNN Turk។ កាសែត Zaman ត្រូវបានកាន់កាប់ដោយរដ្ឋាភិបាលក្រុង Ankara ក្នុងខែមីនា។ ក្រោយពីការរឹបអូសភ្លាមៗនោះ រដ្ឋាភិបាលក៏បានតែងតាំងអ្នកដំណាងថ្មីសម្រាប់ Feza Media Group ដែលជាម្ចាស់ក្រដាស។ ប៉ូលិសបានឈាងចូលទៅការិយាល័យរបស់ការសែតនេះ ដើម្បីអនុវត្តដីការតុលាការទួរគីមួយស្តីពីបណ្តាញព័ត៌មានត្រូវតែស្ថិតនៅក្រោមអំណាចរដ្ឋាភិបាល។ នាយកនិពន្ធកាសែតមួយនេះ លោក Abdulhamit Bilici នឹងត្រូវបានបណ្តេញចេញក្នុងពេលឆាប់ៗនេះ។ ក្រោយរដ្ឋាភិបាលរឹបអូស កាសែតនេះបានប្រែទៅជាសំឡេងរបស់រដ្ឋាភិបាល។ ច្បាប់បោះពុម្ពថ្មីក្រោមការគ្រប់គ្រងដោយម្ចាស់ថ្មីក្រោមរូបភាពគ្រប់គ្រងដោយលោកប្រធានាធិបតី Recep Tayyip Erdogan។ អ្នករិះគន់បានរិះគន់លើដំណើរការរដ្ឋាភិបាលចំពោះការផ្លាស់ប្តូរនេះ ហើយអ្នកគាំទ្រកាសែត Zaman ធ្វើការតវ៉ាមួយដែលធ្វើឡើងនៅលើដងផ្លូវ Istanbul។ ប៉ូលិសបានបញ្ចេញហ្គាសទឹកភ្នែក បាញ់ទឹក និងប្រើគ្រាប់កៅស៊ូបាញ់ទៅលើបាតុករ។ ដំណាលគ្នាជាមួយនឹងកាសែត Zaman ប្រព័ន្ធផ្សព្វផ្សាយ Feza Media Group ផ្សេងទៀតក៏ត្រូវបានបិទដូចគ្នាដែររួមទាំងការសែត Cihan News Agency។ Küre.tv នឹងត្រូវបានបិទផងដែរ។ លោក Erdogan រងការរិះគន់យ៉ាងខ្លាំងក្នុងការបិទសិទ្ធសេរីភាពសារព័ត៌មានក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ រួមទាំងបានឃុំខ្លួនអ្នកកាសែតចំនួន ២នាក់ដែលបានបោះពុម្ពផ្សាយថាមន្រ្តីស៊ើបការសម្ងាត់ដឹកជញ្ចូនអាវុធទៅឲ្យប្រទេសស៊ីរី។ កាលពីចុងខែមេសា ប្រទេសទួរគីរារាំងមិនឲ្យអ្នកសារព័ត៌មានឈានចូលក្នុងប្រទេស ដោយពុំបានបញ្ជាក់ពីមូលហេតុនៃការផ្លាស់ប្តូរនោះទេ។ ដំណឹងបិទការបោះពុម្ពផ្សព្វផ្សាយព័ត៌មាននេះកើតឡើងនៅខណៈដែលលោកនាយករដ្ឋមន្ត្រីទួរគី Ahmet Davutoglu ចុះហត្ថលេខាលាលែងពីដំណែងក្រោយពីមានការបែកបាក់ជាមួយលោក Erdogan ដែលជាអ្នកដឹកនាំផ្តាច់ការកាន់តែខ្លាំង៕