ប្រភពព័ត៌មានពី dailytimes ចេញផ្សាយថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៦
យោធាអ៊ីស្រាអែលបាននិយាយថាខ្លូនបានរកឃើញផ្លូវរូងក្រោមដីឆ្លងកាត់ព្រំដែនមួយដែលសាងសង់ដោយក្រុមអ៊ីស្លាមហាម៉ាសដែលតផ្ជាប់ពីតំបន់ហ្គាហ្សា ស្ត្រីប បន្ទាប់ពីការផ្ទុះអំពើហិង្សាឡើងនៅតាមបណ្តោយព្រំដែននេះ។ យោធាបាននិយាយថាអំពើហិង្សាកាលពីថ្ងៃទី ៤ ខែឧសភា ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់បាញ់ភ្លើងត្បាល់ទៅកាន់កងកម្លាំងអ៊ីស្រាអែលអាចត្រូវបានព្យាយាមដោយក្រុមអ៊ីស្លាមនិយមដើម្បីការពារផ្លូវរូងក្រោមដីមិនអោយគេរកឃើញ។ ប្រទេសអ៊ីស្រាអែលធ្វើការសងសឹកជាមួយនឹងរថក្រោះ និងយន្តហោះចម្បាំងទៅនឹងអំពើហិង្សានេះ។ ម្ចាស់ក្រុមហ៊ុនសំណង់ម្នាក់បាននិយាយថាខ្លួនបានឮសំលេងបាញ់គ្រាប់ផ្លោងជាខ្លាំង និងក្រោយមកទើបបានដឹងថាមានរឿងអ្វីកើតឡើង។ គួរបញ្ជាក់ថាប្រទេសអ៊ីស្រាអែលបានបង្កើនការងារនៅលើបច្ចេកវិទ្យាដើម្បីស្វែងរកកន្លែងធ្វើដំណើរក្រោមដីសម្ងាត់បន្ទាប់ពីអ្នកវាយឆ្មក់នៅផ្លូវរូងក្រោមដីរបស់ក្រុមហាម៉ាសបានវាយប្រហារយោធាក្នុងអំឡុងសង្រ្គាមឆ្នាំ២០១៤ នៅតំបន់ហ្គាហ្សា។ ក្រុមហាម៉ាសក្នុងតំបន់ហ្គាហ្សាមិនបានបញ្ជាក់ថាការទទួលខុសត្រូវសម្រាប់ការបាញ់គ្រាប់ផ្លោងកាលពីពេលថ្មីៗនេះ និងគ្មានការបកស្រាយភ្លាមៗណាមួយលើការប្រកាសការរកឃើញផ្លូវរូងក្រោមដីនេះនោះទេ៕