រដ្ឋអ៊ីស្លាមបញ្ចេញកម្មវិធីទូរស័ព្ទថ្មីដើម្បីបង្រៀនភាសារអារ៉ាប់ដល់ក្មេងៗ

0

ប្រភពព័ត៌មានពី NEWEUROPE ចេញផ្សាយថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០១៦

ពាក្យដូចជា រថក្រោះ កាំភ្លើង និងគ្រាប់រ៉ូកែតត្រូវបានដាក់បញ្ចូលក្នុងកម្មវិធី Android ថ្មីមួយដើម្បីបង្រៀនភាសារអារ៉ាប់ដល់ក្មេងៗ។ កម្មវិធីនេះត្រូវគេរាយការណ៍ថាបានបង្កើតឡើងដោយរដ្ឋអ៊ីស្លាម។ ដូចដែលបានរាយការណ៍តាមសារព័ត៌មាន The Guardian កម្មវិធីនេះហៅថា Huroof (មានន័យអក្ខរាវិរុទ្ធ ឬអក្សរក្នុងភាសាអារ៉ាប់) ហើយវាបង្រៀនក្មេងៗនូវភាសាអារ៉ាប់ដោយមានជំនួយ (Help) នៃពាក្យ កាំភ្លើង រថក្រោះ និងកាណុងកាំភ្លើង។ Calep Weiss ដែលរាយការណ៍នៅលើកម្មវិធីក្នុងនិន្នានុប្បវត្តិ Long War បាននិយាយថាចំរៀងនៅលើកម្មវិធីគឺ “បានបង្កប់ដោយវាក្យស័ព្ទជីហាដ”។ ទីផ្សាកម្មវិធីនេះគឺផ្តោតសំខាន់ទៅលើក្មេងៗ ដែលមានស្លាកសញ្ញារូបផ្កាយ ប៉េងប៉ោង និងផ្កាបាំងដោយខ្លឹមសារយោធា និងពាក្យ “រថក្រោះ” “កាំភ្លើង” “កាណុងកាំភ្លើង” “គ្រាប់កាំភ្លើង” និង “គ្រាប់រ៉ូកែត” សុទ្ធតែជាពាក្យដែលត្រូវបង្រៀន។ លំហូរនែការឃោសនារបស់រដ្ឋអ៊ីស្លាមដែលជាបណ្ណាល័យ Zel បានផ្សព្វផ្សាយជាសាធារណៈតាមកម្មវិធីទូរស័ព្ទលើប៉ុស្តិ៍របស់ខ្លួនតាមសេវាផ្ញើរសារដែលបានដាក់បញ្ចូលលេខកូដសម្ងាត់ក្នុងកម្មវិធី Telegram ក៏ដូចជាគេហទំព័រចែករំលែកឯកសារផ្សេងៗ កាលពីថ្ងៃទី ១០ ខែឧសភានេះ។ កាសែតចេញផ្សាយដែលរួមមានរូបដែលថតពីអេក្រង់ (Screenshots) របស់កម្មវិធីក៏ដូចជា Link សម្រាប់ទាញយកកម្មវិធី ដែលមានឈ្មោះថា “បង្រៀនកូនខ្លាពីអក្សរអក្ខរាវិរុទ្ធ”។ ក្រុមរដ្ឋអ៊ីស្លាមប្រៀបធៀបអ្នកសកម្មប្រយុទ្ធរបស់ខ្លួនដូចជា “សត្វតោ” និងក្មេងៗរបស់ពួកគេទៅនឹង “កូនខ្លា”៕

ISIS Android 12-05-16_1 ISIS Android 12-05-16