ការវាយតប់គ្នានៅឈាបនដ្ឋានទីក្រុងម៉ូស្គូ៖ សន្តិសុខជាតិបានដាក់ពង្រាយបន្ទាប់ពីមនុស្សរាប់រយនាក់បានប៉ះទង្គិចគ្នាបណ្តាលឲ្យស្លាប់ ៣នាក់

0

ប្រភពព័ត៌មានពី RT ចុះផ្សាយថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៦

យ៉ាងហោចណាស់មានមនុស្ស ៣នាក់ស្លាប់ និងប្រមាណ ៣០នាក់ផ្សេងទៀតបានបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្នុងជម្លោះដ៏ធំមួយនៅទីបញ្ចុះសពទីក្រុងម៉ូស្គូ។ មនុស្សប្រហែល ២០០នាក់ដែលពួកគេភាគច្រើនជាជនចំណាកស្រុកបានចូលរួមនៅក្នុងការប្រយុទ្ធគ្នា។ កងកម្លាំងប៉ូលិស និងសន្តិសុខជាតិត្រូវបានដាក់ពង្រាយដើម្បីដោះស្រាយការប្រយុទ្ធនៅទីបញ្ចុះសពឈ្មោះ Khovanskoye នៅភាគនិរតីនៃជាយក្រុងម៉ូស្គូកាលពីថ្ងៃសៅរ៍។ ខណៈនោះមានមនុស្សជាច្រើនដែលចូលរួមនៅក្នុងការប្រយុទ្ធនោះត្រូវបានគេរាយការណ៍ថាគ្រប់ដៃមានកាន់ដំបង កំណាត់ឈើ និងរបាំងការពារជាច្រើន ស្នូរបាញ់កាំភ្លើងក៏បន្លឺនៅកន្លែងកើតហេតុដែរដែលសាក្សីឃើញផ្ទាល់ភ្នែកនិយាយថាការបាញ់ប្រហារមានរយៈពេលយ៉ាងហោចណាស់ ១៥នាទី។ TASS រាយការណ៍ពីមន្ទីរសុខាភិបាលក្រុងម៉ូស្គូថាយ៉ាងហោចណាស់មានមនុស្ស ២៩នាក់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ បួននាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ហើយសាកសពទាំង ៣នាក់រកឃើញនៅកន្លែងកើតហេតុនោះ។ RIA Novosti ដកស្រង់ពាក្យសម្តីប៉ូលិសក្រុងម៉ូស្គូថាមិនមានបុគ្គលិកនៅទីបញ្ចុះសពចូលរួមនៅក្នុងជម្លោះប្រដាប់អាវុធនោះជាទេ ភាគច្រើននៃពួកគេជាជនបរទេសដែលរស់នៅក្នុងប្រទេសរុស្ស៊ីដោយខុសច្បាប់។ មនុស្សមួយក្រុមដែលជនជាតិដើមរបស់ Caucasus ខាងជើងបានមកដល់ឈាបនដ្ឋានដោយរថយន្ត ១៥គ្រឿង បើយោងតាម Interfax។ ពួកគេជួបជនចំណាកស្រុកដែលធ្វើការនៅទីនោះដែលជួលដោយគ្រួសារអ្នកស្លាប់។ ជនចំណាកស្រុកប្រដាប់ដោយប៉ែល និងដែកគាស់។ នៅពេលដែលអ្នកដែលមកលុកលុយដឹងថាចំនួនជនចំណាកស្រុកច្រើនជាង ពួកគាព្យាយាមគេចចេញពីកន្លែងកើតហេតុដោយបាញ់កាំភ្លើងតាមបង្អួចរថយន្ត បន្ទាប់មកជនចំណាកស្រុកបានបិទផ្លូវ ហើយការប្រយុទ្ធក៏ចាប់ផ្តើម។ ជនសង្ស័យទាំងបីនាក់បានព្យាយាមរត់ចេញពីក្នុងឡាននៅកន្លែងបានសម្លាប់មនុស្ស ២នាក់។ មនុស្សប្រមាណ ១០០នាក់ត្រូវឃុំខ្លួន។ ការប៉ាន់ប្រមាណជាផ្លូវការបញ្ជាក់ថាមនុស្សប្រហែល ២០០នាក់ចូលរួមក្នុងជម្លោះនេះ។ បើតាមប្រភពផ្សេងទៀតចំនួនអ្នកចូលរួមក្នុងការប្រយុទ្ធនេះមានរហូតទៅដល់ ៤០០នាក់។ កន្លែងបញ្ចុះសពទាំងមូលគ្របដណ្តប់ទៅដោយគំនរបាក់បែកឥដ្ធ និងសំបកគ្រាប់កាំភ្លើងខ្ចាត់ខ្ចាយនៅគ្រប់ទីកន្លែង៕

Mosco 15-05-16