ទាហានរដ្ឋាភិបាល អ៊ីរ៉ាក់ បន្តយុទ្ធនាការរំដោះទីក្រុង ហ្វាលូចា

0

ទាហានរដ្ឋាភិបាល អ៊ីរ៉ាក់ នៅតែបន្តយុទ្ធនាការរំដោះទីក្រុង ហ្វាលូចា ដែលស្ថិតនៅចម្ងាយត្រឹមតែ 50 គីឡូម៉ែត្រភាគខាងលិចទីក្រុង ប៉ុន្តែមិនធ្វើការវាយប្រហារទ្រង់ទ្រាយធំឡើយ ដើម្បីអនុញ្ញាតិឲ្យជនស៊ីវិលភៀសខ្លួនចេញពីទីក្រុងនេះ ។ គាំទ្រដោយជីវពល ស៊ីអ៊ីត និងយន្តហោះក្រុមចម្រុះដឹកនាំដោយ អាមេរិក, ទាហានរដ្ឋាភិបាល បានឡោមព័ទ្ធទីក្រុង ហ្វាលូចា ស្ទើរទាំងស្រុង ក្រោយពីចាប់ផ្ដើមប្រតិបត្តិការរំដោះទីក្រុងនេះកាលពីថ្ងៃច័ន្ទសប្ដាហ៍មុន ។ ទីប្រជុំជន សាឡាវីយ៉ា ស្ថិតនៅភាគពាយ័ព្យទីក្រុង ហ្វាលូចា នឹងត្រូវបានរំដោះ ដើម្បីជួយឲ្យទាហានរដ្ឋាភិបាល ងាយស្រួលក្នុងការបន្តវាយប្រហារចូលទីក្រុង ហ្វាលូចា ហើយពេលនេះទាហានស្ថិតនៅត្រឹមតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីទីក្រុង សាឡាវីយ៉ា ។  មេបញ្ជាការនិយាយថា ទាហានស្ថិតនៅត្រឹមតែ 3 គីឡូម៉ែត្រប៉ុណ្ណោះទីប្រជុំជន សាឡាវីយ៉ា ចំណែកទាហានកំពុងមានកម្លាំងចិត្តខ្ពស់ ធ្វើឲ្យជោគជ័យទទួលបានច្រើនជាងការរំពឹងទុក ដូច្នេះ ប្រតិបត្តិការរំដោះទីក្រុង ហ្វាលូចា នឹងមកដល់ប៉ុន្មានថ្ងៃខាងមុខនេះ ។  ទោះយ៉ាណា ទាហាន អ៊ីរ៉ាក់ ព្រួយបារម្ភ ចំពោះសុវត្ថិភាពរបស់ជនស៊ីវិលក្នុងទីក្រុង ហ្វាលូចា ប៉ុន្តទាហានបានប្រកាសដល់ប្រជាជនឲ្យភៀសខ្លួនចេញ ដោយរដ្ឋាភិបាលអាចផ្អាកការប្រយុទ្ធគ្នាមួយរយៈពេល ដើម្បីឲ្យជនស៊ីវិលអាចចាកចេញពីទីក្រុង ។ សូមបញ្ជាក់ថា ទីក្រុង ហ្វាលូចា ត្រូវបានក្រុមរដ្ឋឥស្លាមដណ្ដើមយកកាលពីខែមករាឆ្នាំ 2014 ។ 6 ខែក្រោយមកក្រុមនេះបានប្រកាសអនុវត្តច្បាប់ផ្ទាល់ខ្លួននៅក្នុងផ្នែកមួយចំនួននៃទឹកដីអ៊ីរ៉ាក់ និងស៊ីរី ។

101