ប្រភពព័ត៌មានពីប្រពន្ឋ័ផ្សព្ឋផ្សាយបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៦ នាក់បានស្លាប់ និង ២០ នាក់ផ្សេងទៀតរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងក្នុងទីក្រុង Silopi និង Van ភាគអាគ្នេយ៍ប្រទេសទួរគី ដែលមានប្រជាជន ឃឺដភាគច្រើនរស់នៅនោះ។ ការវាយប្រហារទាំង ២ លើកនេះ កំណត់គោលដៅមកលើកងកម្លាំងសន្តិសុខ។ ការវាយប្រហារនេះបណ្តាលឲ្យជនស៊ីវិល ៤ នាក់បានស្លាប់ និង ១៩ នាក់ផ្សេងទៀតរងរបួសក្នុងនោះរួមទាំងសមាជិកកងកម្លាំងសន្តិសុខរបស់ប្រទេសទួកគីចំនួន ៥ នាក់នៅក្នុងទីក្រុង Silopi។ ប្រភពព័ត៌មានបន្តថា គ្រាប់បែកច្នៃត្រូវបានបង្កប់ក្នុងលូតាមផ្លូវ ហើយត្រូវបានបញ្ជាឲ្យផ្ទុះនៅពេលរថយន្តប៉ូលីសឆ្លងកាត់។ អាជ្ញាធរសង្ស័យថាគណបក្ស កម្មករឃឺដ (PKK) នៅពីក្រោយការវាយប្រហារនេះ។