ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ១២ ខែមិថុនា ឆ្នាំ២០១៦
ប្រភពព័ត៌មានពីសន្តិសុខ និងសាក្សីបានឱ្យដឹងថាគ្រាប់បែកមួយបានផ្ទុះឡើងនៅកណ្តាលក្រុងបឺរ៉ូតនៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ធនាគារប្លូម (Lebanese Blom) របស់លីបង់ដែលបង្កការខូចខាតអគារធនាគារ។ ទីភ្នាក់ងារព័ត៌មានជាតិបានរាយការណ៍ថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ណូហាដ ម៉ាឈ្នុក បាននិយាយថាធនាគារប្លូមត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារនេះ ដែលបណ្តាលអោយមនុស្ស ២នាក់ទទួលរងរបួសស្រាល។ ប្រជាពលរដ្ឋនៃតំបន់នេះបានរៀបរាប់ ខណៈដែលការផ្ទុះគ្រាប់បែកកើតឡើងក្នុងអំឡុងពេលពិធីអាហារស្រាយបួសបុណ្យរ៉ាម៉ាដាននៅក្នុងទីក្រុងបឺរ៉ូត ថានៅពេលស្រាយបួសនៃបុណ្យរ៉ាម៉ាដាន ពួកយើងបានឮសំលេងផ្ទុះយ៉ាងខ្លាំងព្រមទាំងមានភ្លើងឆេះឡើង បន្ទាប់មកស្រាប់តែមានផ្សែងកើនឡើងយ៉ាងក្រាស់លើអាកាស។ បន្ទាប់ពីមានហេតុការណ៍នេះ កើតឡើងប្រភពព័ត៌មានពីសន្តិសុខបាននិយាយថាគ្រឿងផ្ទុះដែលបានប្រើនៅក្នុងការវាយប្រហារមានទំងន់ជាង ២គីឡូក្រាម៕