ជនដៃដល់ជនជាតិអាល្លឺម៉ង់ចាប់ចំណាប់ខ្មាំងមុនពេលប៉ូលិសបាញ់ស្លាប់

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៦

ជនប្រដាប់អាវុធម្នាក់ត្រូវសម្លាប់ដោយប៉ូលិសបន្ទាប់ពីចាប់ចំណាប់ខ្មាំងនៅក្នុងរោងភាពយន្តមួយកន្លែងក្នុងទីក្រុង Viernheim ភាគខាងលិចប្រទេសអាល្លឺម៉ង់។ យោងតាមប្រភពព័ត៌មានពីមន្ត្រីក្នុងតំបន់បញ្ជាក់ថាមិនមាននរណាម្នាក់រងរបួសនៅក្នុងហេតុការណ៍នេះទេ ប៉ុន្តែយោងតាមរបាយការណ៍មុននេះនិយាយថាជនប្រដាប់អាវុធម្នាក់នេះបានបាញ់កាំភ្លើង និងធ្វើឲ្យមនុស្សប្រមាណជាង ៥០នាក់រងរបួស។ គួរបញ្ជាក់ផងដែរថាជនប្រដាប់អាវុធម្នាក់នេះចូលទៅក្នុងរោងកុន Kinopolis ដោយពាក់របាំងមុខ និងខ្សែក្រវ៉ាត់នៅជុំវិញស្មារបស់គាត់។ ប៉ូលិសកំពុងបន្តស៊ើបអង្កេតលើករណីនេះថាតើវាជាអំពើភេរវកម្ម ឬយ៉ាងណា៕

Germany 24-06-16