មន្ត្រីប៉ូលិសឥណ្ឌា៨នាក់ស្លាប់ និង២០នាក់រងរបួសក្នុងការវាយប្រហារក្រុមសកម្មជនក្នុងតំបនកាស្មៀ

0

ប្រភពព័ត៌មានពី Reuters ចេញផ្សាយថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៦

អ្នកនាំពាក្យប៉ូលិសម្នាក់បាននិយាយថាក្រុមសកម្មប្រយុទ្ធសម្លាប់មន្ត្រីប៉ូលិស៨នាក់ និងមានអ្នករងរបួសចំនួនប្រមាណ ២០នាក់ ក្នុងពេលដែលពួកគេវាយប្រហារក្បួនរថយន្តសន្តិសុខមួយនៅភាគខាងជើងរដ្ឋកាស្មៀរ ដែលការវាយប្រហារនេះអះអាងដោយក្រុមឥស្លាម ឡាស់កា អ៊ី តៃបា។ អ្នកនាំពាក្យប៉ូលិស លោក បាវេស គុម៉ា ឆៅហារី បាននិយាយថាបុរស ២នាក់បានវាយប្រហារក្បួនរថយន្តកងកម្លាំងប៉ូលិសបំរុងកណ្តាលរបស់ឥណ្ឌានៅលើផ្លូវហាយវ៉េមួយនៅជិតទីក្រុមប៉ាមពួរដែលមានចំងាយប្រមាណ ១៥គីឡូម៉ែត្រពីរដ្ឋធានីស្រ៊ីណាហ្គា ហើយក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់ដោយមន្រ្តីសមាជិករបស់ CRPF ដែលបានយាមល្បាតនៅតាមដងផ្លូវ។ អ្នកនាំពាក្យបានឱ្យដឹងថាការវាយប្រហារនេះធ្វើឡើងដោយសមាជិកនៃក្រុមធ្វើអត្តឃាតរបស់ក្រុមនេះ ហើយលោកបានអះអាងថាមន្ត្រីនគរបាលក្រុម CRPF ចំនួន ១៣នាក់ត្រូវសម្លាប់ក្នុងការប្រយុទ្ធគ្នាដែលមានរយៈពេល ១ម៉ោង។ គួររំលឹកថាអំពើហិង្សានៅតំបន់កាស្មៀរបានកើនឡើងប្រឆាំងនឹងការកើនឡើងនៃភាពតានតឹងក្នុងសង្គមនៅតំបន់ដែលមានជនជាតិមូស្លីមរស់នៅភាគច្រើន៕

Kashmir 26-06-16