វិបត្តិចំណាប់ខ្មាំងនៅបង់ក្លាដែស៖ យ៉ាងហោចណាស់មនុស្ស ២នាក់ស្លាប់ដោយខ្មាន់កាំភ្លើងរបស់ក្រុម ISIS

0

ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០១៦

ក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមកលើភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែសកាលពីថ្ងៃសុក្រ។ យ៉ាងហោចណាស់មានមន្រ្តីប៉ូលិស ២នាក់ស្លាប់ និងមនុស្សរាប់សិបនាក់ផ្សេងទៀតត្រូវបានចាប់ជាចំណាប់ខ្មាំង។ មន្ត្រីប៉ូលិស ៤នាក់ស្លាប់ខណៈដែលខ្មាន់កាំភ្លើងឃុំខ្លួនចំណាប់ខ្មាំងប្រមាណជា ៤០នាក់រួមបញ្ចូលទាំងអ្នកយកព័ត៌មានពីទូរទស្សន៍ NBC News ម្នាក់ផងដែរ។ ប៉ូលិសក្នុងតំបន់ព្យាយាមធ្វើការទំនាក់ទំនងជាមួយក្រុមភេរវករប៉ុន្តែត្រូវបរាជ័យ បន្ទាប់មកប៉ូលិសក៏ចាប់ផ្តើមប្រតិបត្ដិការជួយរំដោះចំណាប់ខ្មាំងពីភោជនីយដ្ឋាន។ ប្រភពព័ត៌មានពីមន្រ្តីប៉ូលិសឲ្យដឹងថាកងទ័ពជាង ១០០នាក់កំពុងប្រយុទ្ធជាមួយក្រុមខ្មាន់កាំភ្លើង។ ទូរទស្សន៍ក្នុងស្រុកនិយាយថាយ៉ាងហោចណាស់មានមនុស្ស ១០នាក់ត្រូវបានរំដោះចេញពីហាងកាហ្វេរួមទាំងជនបរទេសទាំង ២នាក់ផងដែរ។ ជនជាតិអ៊ីតាលី ជប៉ុន និងឥណ្ឌាត្រូវបានគេរាយការណ៍ថាស្ថិតក្នុងចំណោមចំណាប់ខ្មាំងទាំងនោះ៕

ISIS 03-07-16