ប្រភពព័ត៌មានពី CNN ចេញផ្សាយថ្ងៃទី ០៤ ខែ កក្កដា ឆ្នាំ ២០១៦
មន្រ្តីប៉ូលិសប្រទេសម៉ាឡេស៊ីនិយាយថាក្រុមឧទ្ទាមរដ្ឋអ៊ីស្លាម IS ទទួលជោគជ័យក្នុងការវាយប្រហារលើកដំបូងរបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ី។ លោក Khalid Abu Bakar ប្រាប់បណ្តាញសារព័ត៌មាន CNN ថាការវាយប្រហារដោយគ្រាប់បែកនៅថ្ងៃទី ២៨ ខែ មិថុនា នៅក្លិបរាត្រីមួយកន្លែងជិតទីក្រុងកូឡាឡាំពួរ ធ្វើឡើងតាមការបញ្ជារបស់យុទ្ឋជនក្រុមឧទ្ទាមរដ្ឋអ៊ីស្លាមម៉ាឡេស៊ីនៅក្នុងប្រទេសស៊ីរី គឺលោក Muhammad Wanndy Mohamed Jedi។ គួរបញ្ជាក់ផងដែរថាមានមនុស្ស ៨នាក់រងរបួស និងគ្មានអ្នកស្លាប់នៅក្នុងការវាយប្រហារនេះទេ។ ភាគច្រើននៃប្រជាជនដែលទៅកំសាន្តនៅក្លិបរាត្រីឈ្មោះ Movida នេះគឺដើម្បីទស្សនាការប្រកួតបាល់ទាត់អ៊ឺរ៉ូអេស្ប៉ាញ-អ៊ីតាលីឆ្នាំ២០១៦៕