ប្រភពព័ត៌មានពី RT ចេញផ្សាយថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៦
ការបាញ់ប្រហារនៅតែបន្តដោយការស្លាប់ និងរបួសជាច្រើនខណៈដែលប៉ូលិសប្រយុទ្ធជាមួយកងកម្លាំងយោធាដែលគាំទ្រការធ្វើរដ្ឋប្រហារក្នុងទីក្រុងអង់ការ៉ាប្រទេសទួរគី។ យ៉ាងហោចណាស់មានមនុស្ស៦នាក់ស្លាប់ និង១៥០នាក់ផ្សេងទៀតរងរបួស និងបញ្ជូនទៅកាន់មន្ទីរពេទ្យនៃទីក្រុងអ៊ីស្តង់ប៊ុល។ កងកម្លាំងទាហានដែលប៉ុនប៉ងធ្វើរដ្ឋប្រហារយោធាបានបើកការបាញ់ប្រហារមកលើប្រជាជនដែលប្រមូលផ្តុំគ្នានៅរដ្ឋសភា និងអាគារបុគ្គលិក។ ការិយាល័យរដ្ឋអាជ្ញាបានប្រកាសថាយ៉ាងហោចណាស់មនុស្ស៦០នាក់ស្លាប់ក្នុងអំឡុងពេលធ្វើរដ្ឋប្រហារនេះ។ វិមានប្រធានាធិបតីក្នុងទីក្រុងអង់ការ៉ាទទួលរងការវាយប្រហារដោយគ្រាប់បែកមួយគ្រាប់ដែលទម្លាក់ពីយន្តហោះចម្បាំងដែលគ្រប់គ្រងដោយយោធាគាំទ្រការធ្វើរដ្ឋប្រហារ៕