មនុស្ស៤២នាក់ស្លាប់ក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅខាងក្រៅមន្ទីរពេទ្យក្នុងប្រទេសប៉ាគីស្ថាន

0

ប្រភពព័ត៌មានពី USA Today ចេញផ្សាយថ្ងៃទី ៨ ខែ សីហា ឆ្នាំ ២០១៦

ប៉ូលិសប៉ាគីស្ថាននិយាយថាគ្រាប់បែកមួយគ្រាប់បានផ្ទុះនៅច្រកទ្វារសំខាន់នៃមន្ទីរពេទ្យរដ្ឋមួយស្ថិតនៅភាគនិរតីទីក្រុង Quetta ដែលសម្លាប់មនុស្សយ៉ាងហោចណាស់ ៤២នាក់។ មន្ត្រីប៉ូលិសលោក Afzal Khan និយាយថាមនុស្សជាច្រើននាក់រងរបួសក្នុងការផ្ទុះកាលពីថ្ងៃចន្ទនេះ ដែលហេតុការណ៍កើតឡើងមិនយូរប៉ុន្មានបន្ទាប់ពីសាកសពរបស់មេធាវីម្នាក់ត្រូវគេសម្លាប់ក្នុងការវាយប្រហារដោយកាំភ្លើងរួចនាំមកកាន់មន្ទីរពេទ្យនេះ។ ថ្ងៃនេះគេសង្កេតឃើញថាមានមេធាវី និងអ្នកកាសែតជាច្រើនស្ថិតនៅក្នុងមន្ទីពេទ្យនេះ ហើយក្រោយមកគ្រាប់បែកក៏ផ្ទុះឡើង។ លោក Anwalullah Kakar អ្នកនាំពាក្យរបស់រដ្ឋាភិបាលដែលស្ថិតនៅភាគនិរតីក្នុងខេត្ត Baluchistan និយាយថាការស៊ើបអង្កេតកំពុងតែដំណើរការ។ ការបំផ្ទុះគ្រាប់បែកនេះមិនទាន់មានក្រុមណាអះអាងទទួលខុសត្រូវនៅឡើយទេ ហើយមកទល់ពេលនេះនៅមិនទាន់ស្គាល់អត្តសញ្ញាណអ្នកដែលនៅពីក្រោយការសម្លាប់លោកមេធាវី Bilal Kasi ខណៈដែលលោកធ្វើដំណើរតាមផ្លូវទៅកាន់តុលាការកាលពីថ្ងៃចន្ទនេះ៕

Pakistan 08-08-16