ប្រភពព័ត៌មាន BBC ចុះផ្សាយថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០១៦
ការវាយប្រហារតាមអាកាសមួយបានកំទេចមន្ទីពេទ្យដែលទ្រទ្រង់ដោយក្រុម Medecins Sans Frontieres (MSF) នៅភាគខាងជើងនៃប្រទេសយ៉េមែន នេះបើយោងតាមប្រភពព័ត៌មានចេញពីផ្នែកសប្បុរសវេជ្ជសាស្ត្រ។ មន្ទីពេទ្យ MSF រងការខូចខាតទាំងស្រុងនៅក្នុងខេត្តហាចា ដោយមានចំនួនអ្នកស្លាប់ និងរបួសច្រើននាក់។ យោងតាមប្រភពព័ត៌មានប្រជាជន និងប៉ូលិសក្នុងតំបន់នោះបានឲ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ០៦ស្លាប់ និង១៣នាក់រងរបួសធ្ងន់។ ក្រោយពេលកើតហេតុពុំទាន់មានអ្នកចេញមកធ្វើសេចក្តីថ្លែងការណ៍នោះទេ ហើយជម្លោះនេះបានអូសបន្លាយតាំងពីខែមីនា ឆ្នាំ២០១៥ មកម្លេះ។ ចាប់តាំងពីកើតជម្លោះនេះមក មានមនុស្សជាង ៦,៤០០នាក់ ស្លាប់ ដែលចំនួនអ្នកស្លាប់ពាក់កណ្តាលជាជនស៊ីវិល ថែមទាំងមានប្រជាជនជាង ២,៥លាននាក់ទៀតផ្លាស់ប្តូរទីលំនៅ នេះបើយោងតាមប្រភពព័ត៌មានពី UN។ សូមបញ្ជាក់ផងដែរថាមន្ទីពេទ្យ MSF មានអ្នកជំងឺច្រើនជាង ៤,៦០០នាក់ដែលទទួលបានការព្យាបាលតាំងពី MSF ទ្រទ្រង់មន្ទីពេទ្យនេះក្នុងខែកក្កដា ឆ្នាំ២០១៥៕